ហាណូយ៖ វៀតណាមបានទាក់ទាញការវិនិយោគបរទេស ដែលបានប៉ាន់ប្រមាណជិត ១១,៧១ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ ធ្លាក់ចុះ ១៦,៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមក្រសួងផែនការ និងការវិនិយោគរបស់ប្រទេស។ ក្នុងអំឡុងពេលនោះ វៀតណាមបានផ្តល់អាជ្ញាប័ណ្ណដល់គម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) ថ្មីចំនួន ៥៧៨ ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ៤,១២ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ៥,៧ភាគរយជាបរិមាណ និង ៥៣,៤ ភាគរយនៃដើមទុនពីមួយឆ្នាំទៅមួយឆ្នាំ។...
ភ្នំពេញៈ កម្ពុជាឈរនៅលំដាប់ទី២ ដែលទទួលបានទុនវិនិយោគច្រើនបំផុតពីវៀតណាម បន្ទាប់ពីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន VNA ដែលដកស្រង់ទិន្នន័យចេញពីក្រសួងផែនការ និងវិនិយោគរបស់វៀតណាមនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។ ក្រសួងបានឱ្យដឹងថា ក្នុងចំណោមប្រទេសចំនួន១៥ បានទទួលការវិនិយោគពីប្រទេសវៀតណាមរយៈ៥ខែ គិតពីខែមករាដល់ខែឧសភា ឆ្នាំ២០២១នេះ សហរដ្ឋអាមេរិកជាប្រទេសទទួលបានទឹកប្រាក់វិនិយោគច្រើនជាងគេ ពីវៀតណាមចំនួន៣០៣លានដុល្លារ ស្មើនឹង៥៥,៤% នៃការបោះទុនសរុបរបស់វៀតណាមនៅប្រទេស។ បន្ទាប់មក ប្រទេសកម្ពុជាឈរនៅលំដាប់លេខ២ ដែលទទួលបានទុនវិនិយោគប្រមាណ៨៩,១លានដុល្លារ ឬ១៦,៣%...
ភ្នំពេញៈ ការវិនិយោគលើដីធ្លី ជាការវិនិយោគមានភាព ពេញនិយមជាងគេ នៅក្នុងចំណោម ផ្នែកទាំងអស់ នៃវិស័យអចលនទ្រព្យ ព្រោះការវិនិយោគដីធ្លី ទទួលបានផលចំណេញខ្ពស់ ពីការវិនិយោគ។ ប៉ុន្តែមិនមែនគ្រប់ប្រភេទដី សុទ្ឋតែអាច វិនិយោគ ទទួលបានផលចំណេញនោះទេ ព្រោះដីខ្លះមានហានិភ័យខ្ពស់ណាស់ ក្នុងការវិនិយោគ ឬធ្វើឲ្យជាប់គាំង សាច់ប្រាក់ ក្នុងការវិនិយោគ ។ ទីប្រឹក្សាសមាគមអចលនទ្រព្យសកល លោកយិន...