ព័ត៌មានអន្តរជាតិ
ដែករលាយចូលគ្នាជាង ៤០តោន ត្រូវវិស្វករយកចេញពីវិហារ NOTRE-DAME ដែលឆេះកាលពីលើកមុន
អស់រយៈពេលជិត៣ឆ្នាំហើយ ដែលសោកនាដកម្មឆេះព្រះវិហារ Notre Dame នៅទីក្រុងប៉ារីសដ៏ល្បីល្បាញ របស់បារាំងបានកន្លងផុតទៅ បន្សល់ទុកនូវការសោកស្ដាយ ពីសំណាក់ក្រុមអភិរក្សសំណង់បុរាណ និងប្រជាជនជុំវិញពិភពលោក។ Notre-Dame ជាសំណង់ព្រះវិហារកាតូលិកដ៏សំខាន់ និងជាបេតិកភណ្ឌមួយរបស់បារាំង ត្រូវបានសាងសង់ឡើងដំបូងតាំងពីឆ្នាំ១១៦៣ នៃសតវត្សទី១២ ពោលគឺប្រហាក់ប្រហែលគ្នា នឹងមហាសំណង់ប្រាសាទអង្គរវត្តរបស់កម្ពុជាដែរ។ យ៉ាងណា ការងារជួសជុលអភិរក្សរបស់ព្រះវិហារនេះ បានប្រែក្លាយជាអគ្គីភ័យឆាបឆេះតួ ព្រះវិហារស្ទើរទាំងស្រុងកាលពីឆ្នាំ២០១៩។ បច្ចុប្បន្នក្រុមវិស្វករ និងជាងបានជួសជុល...