សុខភាព និង ផ្លូវភេទ
ការស្រាវជ្រាវ បានបង្ហាញថា មនុស្សរក្សាកាមេរ៉ា របស់ពួកគេ ក្នុងកំឡុងពេល វីដេអូ Call មានអារម្មណ៍ ធុញទ្រាន់ជាងមុន ដោយស្ត្រីប៉ះពាល់ ច្រើនជាងបុរស
អាមេរិក៖ ការសិក្សាថ្មីមួយបានបង្ហាញថា ប្រសិនបើអ្នកធ្លាប់មានអារម្មណ៍អស់កម្លាំង និងងងុយដេកអំឡុងពេលធ្វើការ ហៅវីដេអូ ដូច្នេះអ្នកគួរបិទកាមេរ៉ា ពេលហៅអាចជួយអ្នក មិនឲ្យមានអារម្មណ៍ធុញទ្រាន់ឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកស្រាវជ្រាវបានរកឃើញថា និយោជិតរបស់ក្រុមហ៊ុន ដែលរក្សាកាមេរ៉ារបស់ខ្លួន ក្នុងកំឡុងពេលហៅវីដេអូ នៅលើវេទិកាដូចជា Zoom បានទទួលរងនូវភាពអស់កម្លាំង កាន់តែខ្លាំងនៅចុងថ្ងៃ។ គួរឲ្យចាប់អារម្មណ៍ស្ត្រី និងនិយោជិតថ្មីថ្មោង អស់កម្លាំងបំផុតដោយសារ ការប្រើប្រាស់កាមេរ៉ា។...