ទីក្រុង SAO PAULO ៖ប្រទេសប្រេស៊ីលនឹងចាប់ផ្តើមចាក់វ៉ាក់សាំងដល់អត្តពលិកអូឡាំពិក និងសមាជិកដទៃទៀតនៃគណៈប្រតិភូដែលមានមូលដ្ឋាននៅទីក្រុងតូក្យូប្រឆាំងនឹងមេរោគ COVID-19 នៅសប្តាហ៍នេះយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ មន្រ្តីសុខាភិបាលបាននិយាយថា ប្រទេសអាមេរិកខាងត្បូងដែលកំពុងរងគ្រោះខ្លាំងកំពុងតែព្យាយាមដើម្បីទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ប្រជាជនរបស់ខ្លួនចំនួន ២១២ លាននាក់ ប៉ុន្តែពួកគេនឹងអាចចាក់វ៉ាក់សាំង អូឡាំពិកបានដោយសារការបរិច្ចាគដូសពីក្រុមហ៊ុនឱសថ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល Marcelo Queiroga បានប្រាប់សន្និសីទសារព័ត៌មានថា សមាជិកគណៈប្រតិភូចំនួន ១.៨១៤ នាក់នឹងត្រូវទទួលថ្នាំបង្ការចាប់ពីថ្ងៃពុធនេះរួមមានអត្តពលិកអូឡាំពិក និងប៉ារ៉ាឡាំពិក...
បរទេស៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដំបូង របស់ក្រុមហ៊ុន AstraZeneca បានដឹកមកដល់ប្រទេសវៀតណាមហើយ នៅរសៀលថ្ងៃពុធនេះ នៅអាកាសយានដ្ឋានអន្តរជាតិ Tân Sơn Nhất ទីក្រុងហូជីមិញ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Trương Quốc...