សុខភាព និង ផ្លូវភេទ
បើប្តូរទម្លាប់ទាំងនេះ មិនបានទេ ទោះមានថ្នាំពូកែយ៉ាងណា ក៏សក់នៅតែជ្រុះដែរ
ការជ្រុះសក់ គឺជាបញ្ហាដ៏ធំមួយដែលមនុស្សជាច្រើន កំពុងតែប្រឈម ហើយសូម្បីតែមនុស្សវ័យក្មេងមួយចំនួន ក៏កើតមានបញ្ហានេះដែរ។ ជាទូទៅបញ្ហាជ្រុះសក់ កើតឡើងដោយសារតែ ការប្រែប្រួលអ័រម៉ូនក្នុងរាងកាយ កត្តាហ្សែន មានជំងឺរ៉ាំរ៉ៃ ស្បែកក្បាលសម្បូរជាតិខ្លាញ់ច្រើនពេក ជាពិសេសគឺ ទម្លាប់ប្រចាំថ្ងៃតែម្តង។ បើយោងតាមគហេទំព័រ soha បានបង្ហាញថា ទម្លាប់៥ចំណុចដែលអ្នកធ្វើស្ទើរតែរាល់ថ្ងៃ អាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសក់ ហេតុនេះអ្នកត្រូវជៀសវាងឲ្យបាន។ ការប្រើប្រាស់សាប៊ូកក់សក់ សាប៊ូកក់សក់នីមួយៗ មានផ្ទុកសារធាតុគីមីខុសៗគ្នា...