សុខភាព និង ផ្លូវភេទ
គេងទាំងសក់នៅសើម នាំឲ្យមានផលប៉ះពាល់អាក្រក់ ដល់សុខភាព
អង់គ្លេស៖ យោងតាមគេហទំព័រព័ត៌មានសុខភាព បានឲ្យដឹងថា ជាធម្មតាមនុស្សភាគច្រើនតែងតែ ចូលគេងទាំងសក់នៅសើម, រុំសក់នឹងកន្សែង… ប៉ុន្តែអ្នកទាំងអស់នោះមិនទាន់ដឹងថា វាអាចបង្កឲ្យមានគ្រោះថ្នាក់ ដល់សុខភាពនោះទេ។ ជាក់ស្តែងសកម្មភាពទាំងនេះ អាចបង្កជាគ្រោះថ្នាក់ផ្សេងៗ ដល់សារពាង្គកាយរបស់ អ្នកដោយនៅក្នុងនោះរួមមាន៖ -បណ្តោលឲ្យឈឺក្បាលសីតុណ្ហភាពនៃរាងកាយ របស់យើងមានការកើនឡើង ក្នុងអំឡុងពេលគេង ប៉ុន្តែប្រសិនជាអ្នករុំក្បាល នឹងកន្សែងទាំងសក់នៅសើម សីតុណ្ហនៅលើក្បាលនឹង មានការកើនឡើងដែល បង្កឲ្យមានអាការៈឈឺក្បាល។ -បាក់តេរីមានការកើនឡើងខ្នើយគឺជាកន្លែងដែលល្អបំផុត...