ព្រឹត្តិការណ៍
ក្រសួងបរិស្ថាន បង្ហាញរូបថតពីទិដ្ឋភាព ដ៏ស្រស់ស្អាតនៅតំបន់ភ្នំ១៥០០ តោះស្វែងយល់ពី សក្តានុពលទេសចរណ៍ នៅតំបន់នេះ
ភ្នំពេញៈ ក្រសួងបរិស្ថានបានបង្ហាញរូបថតមូយចំនួន ពីទិដ្ឋភាពដ៏ស្រស់ស្អាត នៃតំបន់ភ្នំ១៥០០ ស្ថិតនៅក្នុងមូលដ្ឋានស្រុកវាលវែង ខេត្តពោធិសាត់ ដែលជាតំបន់មានសក្តានុពលផ្នែកទេសចរណ៍ធម្មជាតិ ជាមួយគ្នានេះផងដែរ កាលពីពេលថ្មីៗនេះ ក្រសួងទេសចរណ៍ក៏បានបង្ហាញពីសក្តានុពល និងធនធានទេសចរណ៍តំបន់នេះផងដែរ ដែលការអភិវឌ្ឍន៍តំបន់នេះបាន និងកំពុងអភិវឌ្ឍខ្លួនទៅមុខជាលំដាប់ ពិសេសលើវិស័យទេសចរណ៍ ក្នុងនោះមានរមណីយដ្ឋាន តំបន់ទេសចរណ៍ ព្រៃ ភ្នំ ទឹកធ្លាក់ និងតំបន់គយគន់ទេសភាពជាច្រើនទៀត ជាពិសេសមានព្រំដែន ជាប់នឹងខេត្តត្រាតប្រទេសថៃ ដែលទីតាំងទាំងនោះ...