ព័ត៌មានអន្តរជាតិ
ក្រុមបុរាណវិទូស្រាវជ្រាវ៖ អដ្ឋិធាតុបូជា ចិញ្ចៀនអាពាហ៍ពិពាហ៍ និងគ្រាប់កាំភ្លើង បង្ហាញពីភស្តុតាងនៃឧក្រិដ្ឋកម្ម សង្គ្រាមណាស៊ី នៅជ្រលងមរណៈរបស់ប៉ូឡូញ
ប៉ូឡូញ៖ចិញ្ចៀនអាពាហ៍ពិពាហ៍ គ្រាប់កាំភ្លើង និងអដ្ឋិធាតុសម្រាប់ បូជាសពស្ថិតក្នុងចំណោម របស់របររាប់រយដែលរកឃើញដោយក្រុមបុរាណវិទូបង្ហាញកាន់តែច្បាស់ពី ភស្តុតាងនៃឧក្រិដ្ឋកម្មសង្គ្រាមណាស៊ីដ៏ល្បីល្បាញ នៅជ្រលងមរណៈ របស់ប៉ូឡូញនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ស្ថិតក្នុងខែដំបូងនៃសង្គ្រាមលោកលើកទី ២ ទាហានណាស៊ីបានប្រហារជីវិតជនស៊ីវិលប៉ូឡូញ ៣០-៣៥.០០០ នាក់នៅខេត្ត Pomeranian ភ្លាមៗបន្ទាប់ពីកាន់កាប់ប្រទេស។ ទីតាំងនៃការសម្លាប់ទាំងនេះ ទទួលបានឈ្មោះក្នុងស្រុកថា “ ជ្រលងភ្នំមរណៈ” ហើយមុនពេលបញ្ចប់សង្គ្រាមឆ្នាំ ១៩៤៥...