ក្នុងសង្គ្រាមលោកលើកទី១ សូម្បីតែសត្វឆ្កែក៏មានការងារធ្វើដែរ ដោយវាត្រូវបានដាក់បម្រើការ តាមការបញ្ជារបស់កងពលនីមួយៗ។ តាមការប៉ាន់ស្មានរបស់អ្នកជំនាញ ក្រុមសម្ព័ន្ធមិត្ត(អង់គ្លេស អាមេរិក បារាំង…) ប្រើប្រាស់ឆ្កែប្រមាណ ២០,០០០ក្បាល ខណៈពួកសម្ព័ន្ធមិត្តត្រីភាគី (អាល្លឺម៉ង់ អូទ្រីស-ហុងគ្រី ចក្រភពអូតូម៉ង់) ប្រើប្រាស់ប្រមាណ ៣០,០០០ក្បាល។ ៦សន្លឹកខាងក្រោមនេះ ជារូបថតរបស់វីរបុរសឆ្កែក្នុងសង្គ្រាមមួយនេះ៖ ១. ឆ្កែនាំសារ៖ ឆ្កែរបស់កងទ័ពអង់គ្លេសនេះ បោលយ៉ាងលឿននៅសមរភូមិមុខ ក្នុងទឹកដីបែលហ្សិក។...
ក្នុងសង្គ្រាមលោកលើកទី១ (១៩១៤-១៩១៨) ប្រទេសជាច្រើនជុំវិញពិភពលោក ជាពិសេសនៅទ្វីបអាស៊ី ត្រូវបានពួកអាណានិគមកេណ្ឌទ័ពយកទៅច្បាំងនៅទ្វីបអឺរ៉ុប។ យ៉ាងណាមិញ មានតែរដ្ឋឯករាជ្យចំនួន ៤ប៉ុណ្ណោះនៅអាស៊ីបានបញ្ជូនកងទ័ពរបស់ខ្លួន ដើម្បីច្បាំងក្នុងសង្គ្រាមនេះ។ ចិន៖ ជាគោលការណ៍ចិនប្រកាសខ្លួនថា ជារដ្ឋអព្យាក្រឹត្យក្នុងសង្គ្រាមរបស់ពួកអឺរ៉ុប។ យ៉ាងណាមិញ នៅឆ្នាំ១៩១៥ ខាងរដ្ឋាភិបាលមានកិច្ចព្រមព្រៀងសម្ងាត់ ជាមួយពួកអង់គ្លេស ដោយបញ្ជូនកងពលកម្មជាង ២០ម៉ឺននាក់ ដើម្បីរៀបចំគ្រឿងបន្លាស់ និងជួសជុលរថក្រោះ ព្រមទាំងដឹកជញ្ជូនស្បៀង និងគ្រាប់កាំភ្លើងជាដើម។ ប្រវត្តិវិទូមួយចំនួនយល់ថា...