ផ្សេងៗ
ការសិក្សា៖សត្វឆ្លាម Megalodons កាន់តែធំនៅកន្លែងទឹកត្រជាក់ អាចធំបំផុតមានប្រវែងជិត២០ម៉ែត្រ
អាមេរិក៖ ការសិក្សាថ្មីមួយបង្ហាញថា សត្វត្រីឆ្លាម Megalodons មានភាពល្បីល្បាញថា ជាត្រីឆ្លាមដ៏ធំបំផុតដែលធ្លាប់រស់នៅ ប៉ុន្តែប្រវែងពិតប្រាកដរបស់សត្វត្រីឆ្លាមប្រភេទនេះអាស្រ័យលើសីតុណ្ហភាពទឹកនៅតំបន់រស់នៅនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវបានប្រៀបធៀបសីតុណ្ហភាពលើផ្ទៃសមុទ្រជាប្រវត្តិសាស្ត្រជាមួយនឹងសំណល់ហ្វូស៊ីលពីសត្វត្រីឆ្លាម Megalodon បានហែលលើសមុទ្រទូទាំងពិភពលោកប្រហែលចន្លោះពី ១៥ លានទៅ ៣.៦ លានឆ្នាំមុន។អ្នកជំនាញបានរកឃើញថា សត្វដែលផុតពូជនេះបានកើនឡើងដល់ទំហំធំជាងនៅក្នុងបរិយាកាសត្រជាក់ជាងដូចជា North Carolina និង Peru ជាងនៅតំបន់ក្តៅដូចជានៅ Florida និង...