ឥណ្ឌា ៖ ការសិក្សា បានបង្ហាញ ឲ្យដឹងជាផ្លូវការថា អ្នកស្រាវជ្រាវ នៅប្រទេសឥណ្ឌា ជាលើកដំបូងបានចងក្រងជាឯកសារ ពីរបៀបដែលដំរី អាស៊ីកប់កូនពួកវា ដែលងាប់ ដ៏កម្របំផុតដែលអ្នកដទៃ មិនដែលបានឃើញ និងដឹងពីប្រភេទសត្វនេះឡើយ ។ នេះបើយោងតាមការសិក្សាថ្មី មួយបានប្រាប់ឲ្យដឹងថា កូនដំរីអាស៊ីចំនួន ៥ ក្បាលត្រូវបានគេរកឃើញកប់ នៅលើខ្នងរបស់ពួកគេក្នុងប្រឡាយបង្ហូរទឹក នៅសួនតែនៅភាគខាងជើង...
ឥណ្ឌា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ថា សត្វដំរីចំនួន៣ក្បាលបានងាប់ ក្រោយពីបានឆក់ចរន្តអគ្គិសនី ។ កាលពីថ្ងៃសុក្រម្សិលមិញនេះ គេបានឃើញអ្នកភូមិមកមើលគ្រោងឆ្អឹងដំរី ដែលងាប់ដោយសារឆក់ចរន្តអគ្គិសនីនៅតំបន់ Rani នៅជាយក្រុង Guwahati រដ្ឋ Assam ដែលស្ថិតនៅភាគឦសាននៃប្រទេសឥណ្ឌា ។ មន្ត្រីនៅក្នុងតំបន់បានលើកឡើងថា មន្ត្រីព្រៃឈើបានពិនិត្យសាកសពដំរីដែលងាប់ ដោយសារឆក់ចរន្តអគ្គិសនីនៅតំបន់ Rani...
បរទេស៖ មន្ត្រីកំពុងរៀបចំការជម្លៀសសត្វដំរីប្រមាណ ១០០ ក្បាលនៅជំរុំដំរីAyutthaya Elephant Palace & Royal Kraal បន្ទាប់ពីទឹកទន្លេ Lopburi បានជន់លិចហូរហៀរ។ គិតត្រឹមព្រឹកថ្ងៃពុធ ទឹកទន្លេបានហក់ឡើង៣០សង់ទីម៉ែត្រ ដោយហូរជន់លិចផ្ទះនៅឃុំកោះ និង Suan Prik ក្នុងស្រុកមឿង ក្រុងអយុធ្យា។ យោងតាមសារព័ត៌មាន The...
នៅក្នុងរជ្ជកាលស្ដេចអាយុធ្យារាមាធិបតីឬហៅថាស្តេចអ៊ូថង ជាព្រះអង្គម្ចាស់ខ្មែរដែលគ្រប់គ្រងនៅខេត្តលុបបុរី បន្ទាប់ពីបានប្រកាសឯករាជ្យ ស្តេចអង្គនេះក៏បានដឹកនាំនិងលើកទ័ពមកវាយនៅក្រុងអង្គរជាលើកទី១ ។ការបាក់បែកក្រុងអង្គរជាចំណុចចាប់ផ្ដើមនៃការធ្លាក់ចុះយ៉ាងខ្លាំងនៃអាណាចក្រខ្មែរ ព្រោះកងទ័ពខ្មែរជាច្រើនត្រូវបានពលីក្នុងសមរភូមិ ប្រជាពលរដ្ឋរស់នៅរងទុក្ខវេទនា ក្រីក្រតោកយ៉ាកជួបនូវគ្រោះទុក្ខ។ ជាងនេះទៅទៀតក្រោយពេលកងទ័ពអាយុធ្យាចូលមកគ្រប់គ្រងអង្គរ ពួកគេបានកេណ្ឌប្រជាពលរដ្ឋរស់នៅក្នុង ទីក្រុងអង្គរស្ទើរតែទាំងអស់យកទៅបំពេញនៅតាមខេត្តរបស់ខ្លួន ហើយការដែលអាយុធ្យា ធ្វើបែបនេះគឺជាយុទ្ធសាស្ត្រមួយធ្វើឱ្យខ្មែរចុះខ្សោយ ព្រោះអស់ទាំងកម្លាំងកងទ័ពអស់ ទាំងកម្លាំងពលកម្ម។ លុះក្រោយមកស្តេចអាយុធ្យា បានបញ្ជូនព្រះរាជបុត្រ៣អង្គឱ្យមក គ្រប់គ្រងក្រុងអង្គរ បើយោងតាមឯកសារប្រវត្តិសាស្ត្រខ្មែរបានលើកឡើងថា ស្ដេចសៀម បានលើកព្រះរាជបុត្រពៅព្រះនាមចៅបាសាទ ឱ្យឡើងគ្រងរាជបល្ល័ង្ក...
អាមេរិក៖ការវិលត្រឡប់របស់សត្វដំរីរោមចៀម ឬសត្វដំរីទឹកកកបុរាណអាចមានជីវិតឡើងវិញ ពីការផុតពូជ ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្លាស់ប្តូរអាកាសធាតុ នៅពេលអ្នកវិទ្យាសាស្ត្ររៃអង្គាសប្រាក់បាន ១៥ លានដុល្លារដើម្បីរៀបចំអំប្រ៊ីយ៉ុង នៅក្នុងមន្ទីរពិសោធន៍ដោយប្រើDNA ពីគ្រោងឆ្អឹងអាយុ ៤២.០០០ ឆ្នាំនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ សត្វដំរីប្រភេទនេះដោយធ្លាប់រស់នៅទូទាំងទ្វីបអ៊ឺរ៉ុប អាមេរិកខាងជើង និងអាស៊ីភាគខាងជើង ហើយស្ថិតនៅយុគសម័យអាយុកាលទឹកកកជានិមិត្តសញ្ញាការផុតពូជប្រហែល១០.០០០ ឆ្នាំមុន។ ការស្លាប់របស់សត្វអាចលូតលាស់ដល់កម្ពស់ ១១-១២ ហ្វីត និងទម្ងន់រហូតដល់ ៦...
ទីបំផុតដំរីកាវ៉ាន់ត្រូវបានដោះលែងឲ្យរស់នៅបែបធម្មជាតិ ក្នុងព្រៃអភិរក្សហើយ បន្ទាប់ពីគេឃាំងវានៅក្នុងទ្រុង អស់រយៈពេលជាច្រើនខែគិតចាប់តាំងពីធ្វើដំណើរពីប្រទេសប៉ាគីស្ថានមកដើម្បីឲ្យសាំជាមួយនឹងអាកាសធាតុនៅកម្ពុជា។ ដំរីកាវ៉ាន់ត្រូវបានដឹកតាមយន្តហោះពីប្រទេសប៉ាគីស្ថានតាមរយៈយន្ដហោះដឹកទំនិញរបស់រុស្ស៊ី ក្រោយកញ្ញា Cher អ្នកចំរៀងជនជាតិអាមេរិកាំងដែលបានធ្វើយុទ្ធនាការដើម្បីសេរីភាពរបស់ដំរីកាវ៉ាន់ មានការទាមទារឲ្យមានការដោះលែងដំរី កាវ៉ាន់ចូលព្រៃធម្មជាតិ។ តុលាការនៃប្រទេសប៉ាគីស្ថាន បានកាត់ក្ដីឲ្យដំរីកាវ៉ាន់ មានសេរីភាពចេញពីសួនសត្វដ៏ឯកា ហើយបានជ្រើសរើសយកប្រទេសកម្ពុជា ជាជម្រកថ្មីរបស់វា។ កាវ៉ាន់ ត្រូវបានផ្លាស់ទៅទីជម្រកថ្មីនៅដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេពខេត្តឧត្តរមានជ័យ ដោយរស់នៅជាមួយដំរីផ្សេងទៀតយ៉ាងរីករាយ នេះបើយោងតាមរូបថតប៉ុន្មានសន្លឹកដែលគណនី Pedro Vella បានបង្ហោះ៕ប្រភព៖http://sabay
ទ្វីបអាហ្វ្រិក ៖ សត្វដំរី ខ្លាឃ្មុំតំបន់ប៉ូល សត្វហ្គោរីឡា សត្វខ្លា និងសត្វតោត្រូវបានគេដាក់ឈ្មោះថា ជាសមាជិកដែលមានប្រជាប្រិយភាព បំផុតទាំង៥ រូបនៅក្នុងព្រះរាជាណាចក្រសត្វ បន្ទាប់ពីការបោះឆ្នោត ជាសាធារណៈ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។ នេះគឺជាការចាប់យកថ្មី សម្រាប់នគរសត្វស្ថិតក្នុងបញ្ជី នៃសត្វកំណាចជាងគេទាំង៥ នៅទ្វីបអាហ្វ្រិកសម្រាប់អ្នកប្រមាញ់ អាណានិគម ដើម្បីតាមដានបាញ់ និងសម្លាប់...