ព័ត៌មានអន្តរជាតិ
វិធីការពារ និងព្យាបាល សត្វមានពិសទិច ឬខាំ
ការខាំ ឬ ទិចដោយសត្វមានពិស ត្រូវតែមានការជួយសង្គ្រោះជាបន្ទាន់ ដើម្បីជៀសវាងការជ្រៀបពិសចូលក្នុងសារពាង្គកាយ ដែលអាចនាំឲ្យបាត់បង់ជីវិត។ ដោយឡែកអត្ថបទនេះនឹងបង្ហាញអ្នកនូវការយល់ដឹងមួយចំនួនអំពីសត្វមានពិសនិង វិធីការពារដើម្បីឲ្យរួចផុតពីគ្រោះថ្នាក់។ សត្វពស់នៅលើលោកនេះ មានសត្វពស់ប្រហែល ២៣០០ប្រភេទដែលភាគច្រើនជាពស់មានពិស ដែលអាចនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិត បន្ទាប់ពីវាបានចឹក។ មួយវិញទៀត បន្ទាប់ពីពស់មានពិសចឹកហើយ វាបានធ្វើឲ្យមុខរបួសហើមប៉ោង ព្រមទាំងការឈឺចុកចាប់យ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ ពិសរបស់វាធ្វើឲ្យមានផលប៉ះពាល់ដល់ផ្លូវដង្ហើម និងធ្វើឲ្យឈាមឡើងខាប់ដែលជាហេតុធ្វើឲ្យអ្នករងរបួសស្ទះសរសៃឈាមស្លាប់។ ដោយឡែកនៅពេលដែលមានពស់ចឹកអ្នកត្រូវសង្គ្រោះអ្នករងរបួសជាបន្ទាន់ជៀសវាងការរីករាលដាលនៃពិស។ អ្នកត្រូវឲ្យអ្នករងរបួសគេងឲ្យត្រង់ខ្លួន...