ព័ត៌មានអន្តរជាតិ
អ្នកមុជទឹក និងអ្នកនេសាទចាប់សត្វមឹក ជាលើកដំបូងរយៈពេល៧០ឆ្នាំ ដោយចាប់បាន ១៥០ក្បាល ក្នុងសំណាញ់របស់លោកក្នុងមួយថ្ងៃ
អង់គ្លេស៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា ចំនួនដ៏ធំនៃសត្វមឹក ត្រូវបានគេឃើញនៅតាមឆ្នេរសមុទ្ររបស់ Cornwallនាខែនេះ ដោយអ្នកជំនាញកំពុងពិពណ៌នាថា ជាឆ្នាំដ៏ច្រើនបំផុត សម្រាប់ប្រភេទសត្វនេះ។ អ្នកមុជទឹក និងអ្នកនេសាទបានរាយការណ៍ពីការកើនឡើង នៃការមើលឃើញរបស់ Common Octopus (Octopus vulgaris) ជាពិសេសនៅជុំវិញឧបទ្វីប Lizard របស់ Cornwall។ អ្នកនេសាទ Mevagissey...