ប្លែកៗ
សត្វមេអំបៅមួយក្រុម បានហោះចម្ងាយ ៤២០០ គីឡូម៉ែត្រ ឆ្លងកាត់មហាសមុទ្រអាត្លង់ទិក ដោយគ្មានឈប់សម្រាក
អេស្ប៉ាញ៖ សត្វមេអំបៅញីដែលលាបពណ៌បានធ្វើដំណើរចំណាកស្រុកទៅតំបន់សែនឆ្ងាយដ៏គួរឲ្យចាប់អារម្មណ៍របស់សត្វទំាងនេះដែលលាតសន្ធឹងរាប់ពាន់គីឡូម៉ែត្រ ប៉ុន្តែពួកសត្វនេះច្រើនតែធ្វើដំណើរឆ្លងកាត់តំបន់ដីគ្មានការឈប់សម្រាកឡើយ។ យោងទៅតាមការសិក្សាថ្មីមួយបានចេញផ្សាយនៅថ្ងៃទី ២៥ ខែមិថុនារបស់ទស្សនាវដ្តី Nature Communications បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្របានរកឃើញភស្តុតាងដោយថា ក្រុមអ្នកធ្វើដំណើរដែលមានស្លាបបានហោះប្រហែល ៤២០០ គីឡូម៉ែត្រឆ្លងកាត់មហាសមុទ្រអាត្លង់ទិកដោយគ្មានការឈប់សម្រាកបន្តិចឡើយ។ ការរកឃើញនេះបញ្ចប់នូវអាថ៌កំបាំងដ៏យូរអង្វែងមួយ បានចាប់ផ្តើមនៅពេលអ្នកជំនាញខាងសត្វវិទ្យា និងជាអ្នកដឹកនាំការស្រាវជ្រាវ វេជ្ជបណ្ឌិត Gerard Talavera បានប្រទះឃើញមេអំបៅញីចំនួន ១០ ក្បាលត្រូវបានគេស្គាល់ដោយឈ្មោះវិទ្យាសាស្ត្រ...