ប្លែកៗ
មិនដែលដឹងសោះ! សត្វ៥ប្រភេទនេះ អាចរស់នៅដោយគ្មានទឹកនិងអាហាររហូតដល់៣ឆ្នាំក៏បាន
ប្រិយមិត្តបានដឹងហើយថាជាទូទៅអាហារគឺជាប្រភពថាមពលចម្បងដ៏សំខាន់សម្រាប់ទ្រទ្រង់សារពាង្គកាយរបស់មុនស្សយើងឲ្យរស់រានមានជីវិត មិនអាចខ្វះបាន លើសពីនោះទឹកក៏ជារឿងដែលសំខាន់ជាងអាហារទៅទៀត ប្រសិនបើហ៊ានអត់ទឹកតែ៣ថ្ងៃ មនុស្សនឹងអាចស្លាប់បាត់បង់ជិវិតបាន។ យ៉ាងមិញនៅក្នុងធម្មជាតិខណៈមនុស្សមិនអាចរស់នៅបានដោយគ្មានអាហារនិងទឹកបានយូរ នៅមានសត្វជាច្រើនទៀតដែលអាចរស់នៅដោយគ្មានទឹកនិងអាហាររហូតទៅដល់រាប់ឆ្នាំឯណោះ។ ថ្ងៃនេះ សូមលើកយកសត្វ៥ប្រភេទ ដែលអាចរស់នៅដូចគ្មានចំណីបាន រហូតដល់ទៅ៣ឆ្នាំ ១.សត្វក្រពើ (Crocodile) គ្រប់គ្នានឹងមានមានការភ្ញាក់ផ្អើលនៅពេលដែលដឹងថាក្រពើជាសត្វដែលរស់នៅលើភពផែនដីយើងនេះតាំងពីបុរាណកាល ហើយវាអាចរស់នៅបានដោយអត់ចំណីបានលើសពី ៣ឆ្នាំឯណោះ ដោយសត្វក្រពើរក្សាថាមពលតាមរយៈការធ្វើចលនាយឺតៗ ហើយពេលខ្លះមិនកម្រើកទាល់តែសោះ បន្ទាប់ពីវាស៊ីចំណីរួច។ ២. សត្វអូដ្ឋ (Camel)...