ព័ត៌មានអន្តរជាតិ
សភារុស្ស៊ី ថ្កោលទោសសន្ធិសញ្ញា កងកម្លាំងប្រដាប់អាវុធអឺរ៉ុប ដែលបង្កឲ្យពិភពលោកអសន្ដិសុខ
ម៉ូស្គូ៖ សភាជាន់ទាបរបស់រុស្ស៊ី គឺសភារដ្ឋឌូម៉ា បានថ្កោលទោសជាផ្លូវការ ចំពោះសន្ធិសញ្ញា ស្តីពីកងកម្លាំងប្រដាប់អាវុធសាមញ្ញនៅអឺរ៉ុប (CFE) នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃអង្គារ។ ប្រធានសភាឌូម៉ារដ្ឋរុស្ស៊ី លោក Vyacheslav Volodin បានលើកឡើងថា “សមាជិកសភានៃរដ្ឋឌូម៉ា ដែលដឹកនាំដោយផលប្រយោជន៍ របស់ប្រជាពលរដ្ឋរបស់យើង បានសម្រេចចិត្តបរិហារសន្ធិសញ្ញា ស្តីពីកងកម្លាំងប្រដាប់អាវុធសាមញ្ញនៅអឺរ៉ុប ដើម្បីធានាសន្តិសុខនៃសហព័ន្ធរុស្ស៊ី” ។ ប្រធានាធិបតីរុស្ស៊ី...