ព័ត៌មានអន្តរជាតិ
សមាជិកណាតូ មួយបញ្ជាក់ថា នឹងមិនបង្កជម្លោះជាមួយនឹងរុស្សី ដាច់ខាត
បរទេស ៖ នាយករដ្ឋមន្ត្រី នៃប្រទេសហុងគ្រីលោក Viktor Orban កាលពីថ្ងៃម្សិលមិញនេះបានធ្វើការប្តេជា្ញនិងសន្យាថា នឹងមិនប៉ះពាល់ឬបង្កជម្លោះប្រយុទ្ធគ្នាជាមួយនឹងប្រទេសរុស្សី ជាដាច់ខាតដរាបណារដ្ឋាភិបាលរបស់លោកនៅកាន់អំណាច។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា នាយករដ្ឋមន្ត្រីរូបនេះក៏បានព្រមានផងដែរ អំពីការកកើតជម្លោះដូចទៅនឹងប្រទេសអ៊ុយក្រែន ប្រសិនបើហុងគ្រី ហ៊ានលូកដៃចូលក្នុងសង្គ្រាមប្រឆាំងទៅនឹង ប្រទេសរុស្សី នាពេលណាមួយនោះ។ សេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រី Orban បានធ្វើឡើងកាលពីថ្ងៃសុក្រម្សិលមិញអំឡូងពេល នៃការផ្តល់បទសំភាសជាមួយនឹងសារព័ត៌មាន...