សុខភាព និង ផ្លូវភេទ
ការស្រាវជ្រាវ៖ ការធ្វើសមាធិអាចជួយឲ្យកុមារ ច្រើនជាងមួយម៉ោង ក្នុងមួយយប់
សាន់ហ្វ្រាន់ស៊ីស្កូ៖ការសិក្សាថ្មីមួយបានបង្ហាញថា ការរៀនធ្វើសមាធិ និងបច្ចេកទេសគិតផ្សេងៗ អាចជួយឲ្យកុមារគេងបានច្រើនជាងមួយម៉ោងរាល់យប់ និងគេងលក់ស្រួលជាងអ្វីទាំងអស់ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ក្រុមស្រាវជ្រាវមកពីសាលាវេជ្ជសាស្ត្រសាកលវិទ្យាល័យ Stanford បាននិយាយថា បច្ចេកទេសដែលបានរៀន ជាផ្នែកមួយនៃកម្មវិធីសិក្សាបឋមសិក្សាបានជួយឲ្យកុមាររៀន និងមានស្ថេរភាពខាងអារម្មណ៍ ក៏ដូចជាគេងបានមួយម៉ោង និងមួយភាគបួន នៅពេលយប់។ អ្នកស្រាវជ្រាវជាន់ខ្ពស់នៃការសិក្សា Ruth O’Hara បាននិយាយថា ការប្រាប់កុមារឲ្យចូលគេងមុនគេង មិនដំណើរការទេ...