ព័ត៌មានអន្តរជាតិ
អ្នកការទូតអាមេរិក៖ រុស្ស៊ី ប្រហែលជាមានចំណាប់អារម្មណ៍ ក្នុងការត្រឡប់ទៅចរចា លើកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅឡើងវិញ
វ៉ាស៊ីនតោន៖ បេសកជនអាមេរិកមួយរូប បានឲ្យដឹងថា មានសញ្ញាបង្ហាញថា រុស្ស៊ីអាចចាប់អារម្មណ៍ក្នុងការវិលត្រឡប់ទៅការចរចាលើកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកស្រី Linda Thomas-Greenfield តំណាងសហរដ្ឋអាមេរិក ប្រចាំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីតួនាទីប្រធានាធិបតីសហរដ្ឋអាមេរិកថា “យើងបានឃើញការចង្អុលបង្ហាញថា ពួកគេប្រហែលជាចាប់អារម្មណ៍ក្នុងការត្រលប់ទៅការពិភាក្សា។ រុស្ស៊ី និងអ៊ុយក្រែន បានចុះហត្ថលេខាដាច់ដោយឡែក ជាមួយតួកគី និងអង្គការសហប្រជាជាតិ អំពីគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ នៅទីក្រុងអ៊ីស្តង់ប៊ុល...