ព័ត៌មានអន្តរជាតិ
Greenpeace គ្រោងបង្កើតរបាំងថ្ម ដើម្បីរំខានដល់ការនេសាទ នៅតំបន់ការពារសមុទ្រ Cornish
អង់គ្លេស៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា អង្គការគ្រប់គ្រងដែនសមុទ្រ បង្កការភ្ញាក់ផ្អើល និងខកចិត្តចំពោះការប្រកាសរបស់ Greenpeace ដោយនិយាយថា ខ្លួនបានហាមឃាត់ឧបករណ៍ សម្រាប់សណ្តោងបាត នៅតំបន់ការពារចំនួន ៤ ហើយបានអញ្ជើញក្រុមយុទ្ធនាការ ទៅសិក្ខាសាលាមួយ ដើម្បីពិភាក្សាអំពីផែនការបន្ថែមទៀត។ ក្រុមសកម្មជនគ្រោងនឹងទម្លាក់ផ្ទាំងថ្ម ចូលទៅក្នុងសមុទ្រនៅឆ្នេរសមុទ្រ Cornish ដើម្បីរារាំងកប៉ាល់នេសាទឧស្សាហកម្ម ពីការអូសទាញនៅបាតសមុទ្រដែលផ្ទុកត្រី ត្រីខ និងផ្កាថ្ម។...