ព័ត៌មានអន្តរជាតិ
អាល្លឺម៉ង់៖ សហភាពអឺរ៉ូប គួរតែធ្វើឲ្យសម្ពន្ធមិត្តយោធា អាចដោះស្រាយវិបត្តិបាន
បរទេស៖ អាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានអំពាវនាវឲ្យសហភាពអឺរ៉ុប ធ្វើឲ្យយោធាចម្រុះអាចបញ្ជូន ដាក់ពង្រាយកម្លាំងយោធាបានលឿន ក្នុងពេលមានវិបត្តិ ស្របពេលដែលរដ្ឋជាសមាជិក ពិភាក្សាក្នាអំពីមេរៀនដែលបានរៀន ក្រោយការជម្លៀសយ៉ាង ច្របូកច្របល់ពីអាហ្វហ្គានីស្ថាន។ កិច្ចប្រឹងប្រែងសហភាពអឺរ៉ុប ដើម្បីបង្កើតកងកម្លាំងប្រតិកម្មរហ័ស តាមសេចក្តីរាយការណ៍ បានអសកម្មអស់រយៈពេល ជាងមួយទសវត្សមកហើយ ប៉ុន្តែការបង្កើនក្នុងឆ្នាំ២០០៧ នូវប្រព័ន្ធក្រុមសង្គ្រាមមានកងទ័ព ៥.០០០នាក់ ដែលមិនធ្លាប់បានយក ទៅប្រើប្រាស់ទាល់តែសោះ ដោយសារតែជម្លោះជុំវិញថវិកា...