ព័ត៌មានអន្តរជាតិ
សម្ព័ន្ធមិត្ដអាមេរិក ជប៉ុន កូរ៉េខាងត្បូង ប្តេជ្ញារក្សាកិច្ចសហប្រតិបត្តិការការពារជាតិ ប្រកបដោយប្រសិទ្ធភាព
តូក្យូ៖ មន្ត្រីយោធាកំពូលរបស់ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នាដើម្បីរក្សា “កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលសន្តិសុខទ្វេភាគី និងពហុភាគីប្រកបដោយប្រសិទ្ធភាព” ដើម្បីដោះស្រាយជាមួយនឹង ការគំរាមកំហែងមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ឧត្តមសេនីយ Mark Milley ប្រធានអគ្គសេនាធិការចម្រុះ របស់សហរដ្ឋអាមេរិក បានបញ្ជាក់សារជាថ្មីអំពី “ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក” ដើម្បីការពារសម្ព័ន្ធមិត្តអាស៊ីបូព៌ាទាំងពីរ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងវ៉ាស៊ីនតោន ជាមួយសមភាគីជប៉ុន...