សុខភាព និង ផ្លូវភេទ
វិធីដើម្បីជួយបង្កើន ថាមពលដល់សរីរាង្គ
ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ មានពេលខ្លះអ្នកដូចជា មានអារម្មណ៏អស់កម្លាំង ទោះបីជាអ្នកបានគេងលក់ ៨ម៉ោង និងបរិភោគបានគ្រប់គ្រាន់យ៉ាងណាក៏ដោយ។ តាមទស្សនៈរបស់ទស្សនាវត្តី Reader’s Digest អ្នកគប្បីស្វែងយល់ពីមូលហេតុ ដើម្បីលើកឡើងនូវវិធានការទាំងឡាយ ដើម្បីជំនះនួវបញ្ហានេះ វាឲ្យបាន។ ក្នុងករណីខាងលើ ក្រោយពីទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ អ្នកនឹងត្រូវគ្រូពេទ្យប្រាប់ឲ្យដឹងថា សុខភាពរបស់អ្នកមិនមាន បញ្ហាអ្វីគួរឲ្យព្រួយបារម្ភទេ ក្រពេញទីរ៉ូអ៊ីតក៏ធម្មតា ហើយក៏គ្មានរោគសញ្ញានឿយហត់ គួរឲ្យព្រួយបារម្ភដែរ។ ដើម្បីជំនះឲ្យបាននូវការនឿយហត់...