ព័ត៌មានអន្តរជាតិ
សហភាពសូវៀត បានព្យាយាម បញ្ចប់ជម្លោះដែនកោះ នៅឆ្នាំ១៩៧២ ដើម្បីពង្រឹង ទំនាក់ទំនងជប៉ុន – ចិន
ម៉ូស្គូ ៖ ឯកសារដែលបានប្រកាស ដោយទីភ្នាក់ងារ សារព័ត៌មានក្យូដូ បានបង្ហាញកាលពីថ្ងៃអាទិត្យថា សហភាពសូវៀត បានព្យាយាមដោះស្រាយ ជម្លោះទឹកដីជាមួយប្រទេសជប៉ុន ក្នុងឆ្នាំ១៩៧២ ដោយប្រគល់កោះចំនួនពីរ ក្នុងចំណោមកោះមានជម្លោះចំនួនពីរ ចេញពីកោះហុកកៃដូ ដើម្បីឆ្លើយតបនឹងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងចិន – ជប៉ុន ។ នេះជាលើកទីមួយហើយ ដែលបានបង្ហាញឱ្យឃើញថា ភាពកក់ក្តៅរបស់សហភាពសូវៀត អំពីការធ្វើឱ្យប្រក្រតីនូវទំនាក់ទំនងការទូត រវាងចិន...