ព័ត៌មានអន្តរជាតិ
កូរ៉េខាងត្បូងនិងអាមេរិក ប្រារព្ធធ្វើសហសមយុទ្ធទ័ពអាកាសស្ងាត់ៗ ស្របពេលមានសំណើឲ្យមានកិច្ចពិភាក្សាគ្នា ជាមួយកូរ៉េខាងជើង
បរទេស៖មន្ត្រីកងទ័ពជើងទឹកក្នុងទីក្រុងសេអ៊ូលមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ បានចាប់ផ្តើមធ្វើសហសមយទ្ធទ័ពអាកាស ស្របពេលមានភាពតានតឹងជុំវិញការពិនិត្យតាមដានមីស៊ីលបច្ចុប្បន្នរបស់កូរ៉េខាងជើង និងតម្រូវឲ្យមានការចាប់ផ្តើមជាថ្មី នូវកិច្ចពិភាក្សាលុបបំបាត់នុយក្លេអ៊ែ។ សមយុទ្ធយោធា ដែលមានឈ្មោះថា Vigilant Ace នេះ បានធ្វើការចល័តភ្លាមៗ នូវកងទ័ពរាប់ពាន់នាក់ យន្តហោះចម្បាំងទំនើបៗ យន្តហោះទម្លាក់គ្រាប់ និងយន្តហោះចម្បាំងដទៃទៀតរាប់សិបគ្រឿង នេះបើយោងតាមការចេញផ្សាយនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។...