ព័ត៌មានអន្តរជាតិ
សហស្ថាបនិក Apple សម្រាកព្យាបាល នៅមន្ទីរពេទ្យ បន្ទាប់ពីសង្ស័យមានជំងឺ ដាច់សរសៃឈាមខួរក្បាល
អាមេរិក៖ សារព័ត៌មានជាច្រើនបានរាយការណ៍ថា សហស្ថាបនិកក្រុមហ៊ុន Apple លោក Steve Wozniak ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុង Mexico City បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា បុរសអាយុ ៧៣ ឆ្នាំរូបនេះប្រហែលជាបានទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាល ខណៈការចេញផ្សាយផ្សេងទៀតបានបង្ហាញពីស្ថានភាពរបស់លោកមិនសូវធ្ងន់ធ្ងរទេ យោងតាមការចេញផ្សាយពីគេហទំព័រ RT។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយ REFORMA របស់ប្រទេសម៉ិកស៊ិកថា សហគ្រិនបច្ចេកវិទ្យាដ៏ល្បីល្បាញ គ្រោងនឹងថ្លែងសុន្ទរកថានៅព្រឹត្តិការណ៍វេទិកាធុរកិច្ចពិភពលោកក្នុងរដ្ឋធានីម៉ិកស៊ិកនៅរសៀលថ្ងៃពុធ។...