បច្ចេកវិទ្យា
បច្ចេកវិទ្យាសាកថ្មលឿន អាចប៉ះពាល់ដល់ អាយុកាលថ្ម ទូរសព្ទឬអត់?
បច្ចុប្បន្នបច្ចេកវិទ្យា សាកថ្មល្បឿនលឿន ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដូចឃើញឆ្នាំងសាកល្បឿនលឿនជាដើម ។ យ៉ាងណាមិញ សាកថ្មកាន់តែឆាប់ពេញថ្វី បើផ្ដល់ប្រយោជន៍ក៏ពិតមែន ប៉ុន្ដែធ្វើឱ្យអ្នកប្រើកាន់តែបារម្ភ ថាតើវាអាចប៉ះពាល់ដល់អាយុកាល នៃថ្មដែរឬយ៉ាងណា? តាមពិតទៅបច្ចេកវិទ្យាសាកថ្មល្បឿនលឿន មិនមានផលប៉ះពាល់ដល់សុខភាពថ្មនោះទេ ព្រោះរាល់ពេលបញ្ចូលថ្មម្ដងៗ ស្មាតហ្វូនមានមុខងារ Battery management system ដើម្បីរក្សាអាយុកាលនៃថ្ម ក៏ដូចជាការពារពីការផ្ទុះជាដើម។ មុខងារនេះបែងចែកការបញ្ចូលថ្មជាពីរដំណាក់កាល។ ដំណាក់កាលទី១...