សិល្បៈ និង កម្សាន្ត
មិននិយាយស្ដី រកគ្នារាប់ឆ្នាំ ប៉ុន្តែ សាយ សៀរ៉ា និង នី មុនី្ននាថ នៅតែអាចសម្ដែង រួមគ្នាយ៉ាងរលូន
វាជារឿងដ៏កម្រ ក្នុងវិស័យភាពយន្ដខ្មែរ ដែលតួអង្គឯកប្រុស និងតួអង្គឯកស្រីឈ្លោះប្រកែក អន់ចិត្ដមិននិយាយរកគ្នារាប់ឆ្នាំ ប៉ុន្ដែពួកគេនៅតែអាចបំពេញការងារថតបានយ៉ាងរលូន។ ប៉ុន្ដែតារាសម្ដែង សាយ សៀរ៉ា និងកញ្ញា នី មុនី្ននាថ ធ្លាប់អន់ចិត្ដមិននិយាយរកគ្នាជាង ៣ឆ្នាំ ប៉ុន្ដែអំឡុងពេលមិនត្រូវគ្នានោះ ពួកគេត្រូវថតរឿង ជាមួយគ្នាដោយចៀសមិនរួច ។ តាមរយៈខ្សែភាពយន្ដភាគ រឿង”រនៀតស្នេហ៍” ចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ កាលពីអំឡុងឆ្នាំ២០១៨...