ព័ត៌មានអន្តរជាតិ
ការស្ទង់មតិ៖ សារធាតុគីមីពុលជារៀងរហូត លេចធ្លាយចេញពីប្រភពជិត ៤២.០០០ ដូចជារោងចក្រប្រព្រឹត្តកម្ម និងកន្លែងចាក់សំរាម បំពុលទឹកផឹក នៅទូទាំងអាមេរិក
អាមេរិក៖ អ្នកវិទ្យាសាស្ត្របានរកឃើញ ប្រភពសក្តានុពលនៃសារធាតុគីមី ជារៀងរហូតចំនួនជិត ៤២.០០០ នៅលើផ្ទៃទឹកនិងទឹកផឹក នៅក្នុងសហគមន៍ទូទាំងសហរដ្ឋអាមេរិក ដោយភាគច្រើនមកពី កន្លែងចាក់សំរាម និងរោងចក្រប្រព្រឹត្តកម្មទឹកសំណល់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវជាមួយ ក្រុមការងារបរិស្ថាន (EWG) ជាអង្គការសកម្មជនប្រឆាំង ការបំពុលបរិស្ថានបានស្កេនទិន្នន័យ សាធារណៈស្ថិតនៅមូលដ្ឋាន ទិន្នន័យការអនុវត្តន៍ និងការអនុលោមរបស់ EPA ដើម្បីរកប្រភពសក្តានុពល...