ប្លែកៗ
សារាយមានភេទខុសគ្នា ទាំង៣ ក្នុងនោះមាន២ភេទអាចផលិត បានកោសិកាផ្លូវភេទ ឈ្មោល និងញី
ជប៉ុន៖ក្រុមអ្នកស្រារជ្រាវនៃសាកលវិទ្យាល័យតូក្យូបាននិយាយថា ប្រភេទសារាយទឹកសាបមួយប្រភេទដែលប្រមូលបានពីបឹងក្នុងប្រទេសជប៉ុនបានវិវត្តមានភេទ ៣ ផ្សេងៗគ្នាដោយទាំងអស់នេះបង្កាត់ជាគូជាមួយគ្នានេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ សារាយភេទទាំង ៣ ភេទ គឺឈ្មោល ញី និងញីឈ្មោលដែលអ្នកស្រាវជ្រាវនិយាយថា ដោយសារតែភេទទី ៣ អាចផលិតបានទាំងកោសិកាផ្លូវភេទឈ្មោល និងភេទដូចគ្នាក្នុងហ្សែនតែមួយ។ ក្រុមកត់សម្គាល់ថាសារាយនេះខុសពីក្លនលូន ព្រោះវាបានបង្កើតកោសិកាផ្លូវភេទរបស់ខ្លួននៅក្រោមការបង្ហាញហ្សែនធម្មតា ខណៈសារាយមានសមត្ថភាពខ្ពស់អាចបង្កើត បានទាំងកោសិកាផ្លូវភេទឈ្មោល និងញី ដោយសារតែការបង្ហាញហ្សែនខុសពីធម្មតា។ The Pleodornia...