ព័ត៌មានអន្តរជាតិ
អ្នកវិទ្យាសាស្ត្រ៖ សារាយសមុទ្រ អាចរកចំណូលបាន ៥០០ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ
អាមេរិក៖ អ្នកវិទ្យាសាស្ត្របានប៉ាន់ប្រមាណ ក្នុងការសិក្សាមួយបានចេញផ្សាយថា សារាយក្រោមសមុទ្រ បង្កើតបានចំណូលពីការនេសាទប្រហែល ៥០០ពាន់លានដុល្លារអាមេរិក និងអត្ថប្រយោជន៍ផ្សេងទៀត ខណៈពេលដែលស្រូបយកកាបូនឌីអុកស៊ីតចំនួន ៥ លានតោនក្នុងមួយឆ្នាំ យោងតាមការចេញផ្សាយពីគេហទំព័រឌឺវីប៊ីស។ការសិក្សាបានចេញផ្សាយលើ Nature Communications បានផ្តល់រង្វាស់ដ៏កម្រនៃ ការរួមចំណែកពីសារ៉ាយសមុទ្រខ្ពស់ ត្រូវបានគំរាមកំហែងដោយការ ប្រែប្រួលអាកាសធាតុ ដោយវាយតម្លៃវា៣ដងនៃចំនួនបានគិតពីមុន។ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ បានកំណត់បរិមាណការរួមចំណែកនៃសារាយសមុទ្រ ៦ ប្រភេទក្នុងការផលិតជលផលតាមរយៈប្រភេទដែលពួកគេគាំទ្រ។...