ព្រឹត្តិការណ៍
ព្រលានយន្តហោះសិង្ហបុរី គ្រោងនឹងប្រើយន្តការ មិនប្រើប្រាស់លិខិតឆ្លងដែន
អាកាសយានដ្ឋាន អន្តរជាតិ ឆាងីសិង្ហបុរី គ្រោងនឹងដាក់ចេញនូវការ ប្រើប្រាស់យន្តការចាកចេញ ពីប្រទេសសិង្ហបុរី ដោយមិនប្រើប្រាស់លិខិតឆ្លងដែន។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីទំនាក់ទំនង និងព័ត៌មាន អ្នកស្រី ចូសេហ្វីន ត្យូ (Josephine Teo) នៅក្នុងសប្ដាហ៍នេះ។ អ្នកស្រីបានលើកឡើងថា សិង្ហបុរីនឹងដាក់ចេញ នូវការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិ សម្រាប់ការជម្រះបញ្ជីនៅស្ថានីយ៍អន្តោវេសន៍ ដោយមិនប្រើប្រាស់លិខិតឆ្លងដែន។ ប្រព័ន្ធនឹងធ្វើការស្កេនលើមុខ និងស្កេនក្រយៅដៃ...