សុខភាព និង ផ្លូវភេទ
សុរា ជាសត្រូវ នៃភាពឡើងរឹង របស់បុរស
សុរាគឺជាភេសជ្ជៈដ៏ចំណាស់មួយ ដែលមានអាយុកាល ៩០០០ឆ្នាំ ហើយវាត្រូវបានគេប្រើដើម្បីបំបាត់ភាពតានតឹង ថប់ដង្ហើម និង ជារបស់សម្រាប់រាប់អានមិត្តនៅក្នុងកម្មវិធី។ ប៉ុន្តែសូមក្រឡេកទៅមើលចំណុចអាក្រក់របស់វា។ ក្នុងនោះ គឺមានការប៉ះពាល់ទៅដល់ការឡើងរឹងរបស់លិង្គបុរស។ តើជាតិសុរាប៉ះពាល់ដល់ការរួមភេទនិងការឡើងរឹងរបស់លិង្គយ៉ាងដូចម្តេច? តើវាបង្កើនឬរារាំងដល់ការរួមភេទ? យោងតាមការចុះផ្សាយរបស់លោកវេជ្ជបណ្ឌិតឯកទេសផ្លូវទឹកម៉ូត្រ Paul Turek នៅលើគេហទំព័រ WebMD បានឱ្យដឹងថា ចម្លើយគឺថា វាអាចជួយដល់ការរួមភេទ ក៏អាចជាសត្រូវរបស់ការរួមភេទផងដែរ។ ការទទួលទានសុរាមួយទៅពីរកែវ...