សុខភាព និង ផ្លូវភេទ
ងាយៗ! ចង់បានសម្រស់ស្អាត កុំរំលងសូកូឡាខ្មៅ
មិនត្រឹមតែល្អសម្រាប់ សុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែការទទួលទានសូកូឡាខ្មៅ ក៏ប្រសើរសម្រាប់រក្សាសម្រស់ផងដែរ។ ខាងក្រោមជាមូលហេតុ ដែលអ្នកគួរញ៊ាំសូកូឡាខ្មៅ ៖ ១. ការពារស្បែកពីកាំរស្មីយូវី កាំរស្មីយូវីពីព្រះអាទិត្យអាចពន្លឿន ដំណើរនៃភាពចាស់តាមវ័យ របស់ស្បែកនិងសូម្បីតែបង្កើន ហានិភ័យនៃជំងឺមហារីក។ នេះហើយជាមូលហេតុដែលអ្នកចាំបាច់គួរ ប្រើប្រាស់ឡេលាបការពារកម្ដៅថ្ងៃ រាល់ពេលត្រូវចេញក្រៅ។ ទោះជាយ៉ាងណាការទទួលទាន អាហារសម្រន់ធម្មតាៗដូចជាសូកូឡាខ្មៅក៏អាចជួយ ការពារស្បែកពីកាំរស្មីយូវីបានផងដែរ។ ប៉ុន្តែនេះក៏មិនមែនមានន័យថា អ្នកគួរឈប់ប្រើឡេលាបការពារកម្ដៅថ្ងៃដែរដោយជំនួសមកជាការ ញ៊ាំសូកូឡាតែមួយមុខឡើយ។...