សុខភាព និង ផ្លូវភេទ
អាហារដែលពុំគួរពិសារ នៅពេលរសៀល
ចេកជាអាហារបំបាត់ ភាពតានតឹងព្រោះចេកសម្បូរដោយអ័រម៉ូន សេរ៉ូថូនីន ណ័ររេភីណេភ្រីន ដែលធ្វើឲ្យរាងកាយបញ្ចេញសារធាតុនៃសេចក្តីសុខ ចេញមកដែលធ្វើឲ្យអ្នកមានអារម្មណ៍ងងុយគេង។ សូកូឡាក្រៅពីមានរសជាតិឆ្ងាញ់ ពិសារហើយសូកូឡាមានសារធាតុផេនីលអេទីឡាមីន យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលធ្វើឲ្យងងុយគេងបានភ្លាមៗនេះមិនរាប់បញ្ចូលទាំងស្ករ និងខ្លាញ់ផ្សេងៗទៀតផង។ នំបុ័ង និងបាយសនៅក្នុងម្សៅស្រិតសមានកាបូអ៊ីដ្រាតប្រភេទខ្លាំងក្លាដែលអាចចូលទៅដល់លំពែងបានភ្លាមៗ និងបញ្ចេញអ៊ីនស៊ូលីន ចេញមកធ្វើឲ្យឈាមមានជាតិស្ករច្រើន ដែលធ្វើឲ្យខួរក្បាលវិលសឺៗគេងលក់ដោយមិនដឹងខ្លួន។ ផលិតផលទឹកដោះគោមិនថាក្រែមទឹកដោះគោជូរ ឬតែទឹកដោះគោទេ មិនគួរទទួលទាននៅពេលរសៀលឡើយ ព្រោះប្រូតេអ៊ីននៅក្នុងទឹកដោះគោ និងបញ្ចេញ អាស៊ីតអាមីណូ ចេញមកហើយនៅពេលដែលរាងកាយមានអាស៊ីដច្រើនពេក...