សិល្បៈ និង កម្សាន្ត
កូនខ្មែរត្រូវដឹង! ប្រវត្តិនៃការគ្រប់គ្រងរបស់អាយុធ្យាមកលើក្រុងអង្គរលើកទី១ កំឡុងឆ្នាំ១៣៥៣-១៣៥៧
នៅក្នុងរជ្ជកាលស្ដេចអាយុធ្យារាមាធិបតីឬហៅថាស្តេចអ៊ូថង ជាព្រះអង្គម្ចាស់ខ្មែរដែលគ្រប់គ្រងនៅខេត្តលុបបុរី បន្ទាប់ពីបានប្រកាសឯករាជ្យ ស្តេចអង្គនេះក៏បានដឹកនាំនិងលើកទ័ពមកវាយនៅក្រុងអង្គរជាលើកទី១ ។ការបាក់បែកក្រុងអង្គរជាចំណុចចាប់ផ្ដើមនៃការធ្លាក់ចុះយ៉ាងខ្លាំងនៃអាណាចក្រខ្មែរ ព្រោះកងទ័ពខ្មែរជាច្រើនត្រូវបានពលីក្នុងសមរភូមិ ប្រជាពលរដ្ឋរស់នៅរងទុក្ខវេទនា ក្រីក្រតោកយ៉ាកជួបនូវគ្រោះទុក្ខ។ ជាងនេះទៅទៀតក្រោយពេលកងទ័ពអាយុធ្យាចូលមកគ្រប់គ្រងអង្គរ ពួកគេបានកេណ្ឌប្រជាពលរដ្ឋរស់នៅក្នុង ទីក្រុងអង្គរស្ទើរតែទាំងអស់យកទៅបំពេញនៅតាមខេត្តរបស់ខ្លួន ហើយការដែលអាយុធ្យា ធ្វើបែបនេះគឺជាយុទ្ធសាស្ត្រមួយធ្វើឱ្យខ្មែរចុះខ្សោយ ព្រោះអស់ទាំងកម្លាំងកងទ័ពអស់ ទាំងកម្លាំងពលកម្ម។ លុះក្រោយមកស្តេចអាយុធ្យា បានបញ្ជូនព្រះរាជបុត្រ៣អង្គឱ្យមក គ្រប់គ្រងក្រុងអង្គរ បើយោងតាមឯកសារប្រវត្តិសាស្ត្រខ្មែរបានលើកឡើងថា ស្ដេចសៀម បានលើកព្រះរាជបុត្រពៅព្រះនាមចៅបាសាទ ឱ្យឡើងគ្រងរាជបល្ល័ង្ក...