នៅក្នុងរជ្ជកាលស្ដេចអាយុធ្យារាមាធិបតីឬហៅថាស្តេចអ៊ូថង ជាព្រះអង្គម្ចាស់ខ្មែរដែលគ្រប់គ្រងនៅខេត្តលុបបុរី បន្ទាប់ពីបានប្រកាសឯករាជ្យ ស្តេចអង្គនេះក៏បានដឹកនាំនិងលើកទ័ពមកវាយនៅក្រុងអង្គរជាលើកទី១ ។ការបាក់បែកក្រុងអង្គរជាចំណុចចាប់ផ្ដើមនៃការធ្លាក់ចុះយ៉ាងខ្លាំងនៃអាណាចក្រខ្មែរ ព្រោះកងទ័ពខ្មែរជាច្រើនត្រូវបានពលីក្នុងសមរភូមិ ប្រជាពលរដ្ឋរស់នៅរងទុក្ខវេទនា ក្រីក្រតោកយ៉ាកជួបនូវគ្រោះទុក្ខ។ ជាងនេះទៅទៀតក្រោយពេលកងទ័ពអាយុធ្យាចូលមកគ្រប់គ្រងអង្គរ ពួកគេបានកេណ្ឌប្រជាពលរដ្ឋរស់នៅក្នុង ទីក្រុងអង្គរស្ទើរតែទាំងអស់យកទៅបំពេញនៅតាមខេត្តរបស់ខ្លួន ហើយការដែលអាយុធ្យា ធ្វើបែបនេះគឺជាយុទ្ធសាស្ត្រមួយធ្វើឱ្យខ្មែរចុះខ្សោយ ព្រោះអស់ទាំងកម្លាំងកងទ័ពអស់ ទាំងកម្លាំងពលកម្ម។ លុះក្រោយមកស្តេចអាយុធ្យា បានបញ្ជូនព្រះរាជបុត្រ៣អង្គឱ្យមក គ្រប់គ្រងក្រុងអង្គរ បើយោងតាមឯកសារប្រវត្តិសាស្ត្រខ្មែរបានលើកឡើងថា ស្ដេចសៀម បានលើកព្រះរាជបុត្រពៅព្រះនាមចៅបាសាទ ឱ្យឡើងគ្រងរាជបល្ល័ង្ក...
អាមេរិក៖សត្វសេះព្រៃរាប់រយត្រូវបាន ប្រមូលផ្តុំគ្នានៅកណ្តាលខាងលិច ខណៈរដ្ឋាភិបាលបង្ខំពួកវាចូល ទៅក្នុងទីវាលដើម្បីអភិរក្សប្រព័ន្ធអេកូឡូស៊ីនៅពេលគ្រោះរាំងស្ងួតបានគ្របដណ្តប់ក្នុងតំបន់ ប៉ុន្តែអ្នកតស៊ូមតិសត្វនិយាយថា វាជាលេសក្នុងចាប់ពួកវាចេញ ដើម្បីធ្វើឲ្យមានកន្លែងទំនេរច្រើនសម្រាប់ហ្វូងគោស៊ីស្មៅ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ទោះបីជាមន្រ្តីនិយាយថា វាបានធ្វើដើម្បីជួយដល់តំបន់នេះក៏ដោយ ក៏អ្នកផ្សេងទៀតកំពុងរិះគន់ការសម្រេចចិត្តនេះដោយនិយាយថា វាកំពុងធ្វើដើម្បីជួយគោ និងក្របីទេ។ លោក Terry Messmer សាស្រ្តាចារ្យនៅសាកលវិទ្យាល័យUtah State ដែលសិក្សាពីការគ្រប់គ្រងសេះព្រៃបាននិយាយថា អ្វីដែលឃើញនៅភាគខាងលិចផ្តល់នូវការយល់ដឹងខ្លះអំពីបទដ្ឋានថ្មីមួយ។ សេះព្រៃកំពុងត្រូវបានប្រមូលផ្តុំដោយជំនួយពីឧទ្ធម្ភាគចក្រ ខណៈរាំងស្ងួតបានធ្វើឲ្យកម្រិតទឹកនៅក្នុងតំបន់នេះធ្លាក់ចុះយ៉ាងឆាប់រហ័សដោយសារតែការប្រែប្រួលអាកាសធាតុ។...