សុខភាព និង ផ្លូវភេទ
សំបកចេក អាចធ្វើឲ្យធ្មេញស ស្អាត
ការធ្វើឲ្យធ្មេញសស្អាត ជាមួយនឹងសំបកចេកគឺ ជាវិធីដ៏ងាយស្រួលមួយ ដែលអាចជួយឲ្យធ្មេញ របស់អ្នកមានសុខភាពល្អ។ ម្យ៉ាងវិញទៀត សំបកចេកសម្បូរទៅដោយប្រភពនៃ សារជាតិរ៉ែនិង ប្រភេទវីតាមីនជាច្រើន។ ដូច្នេះដើម្បីធ្វើឲ្យធ្មេញរបស់អ្នកសស្អាត អ្នកគួរតែអនុវត្តន៍តាមវិធី ដោយប្រើសំបកចេកដូចខាងក្រោម៖ ១. ដុសធ្មេញរបស់អ្នកដូចធម្មតាជាមួយ នឹងថ្នាំដុសធ្មេញធម្មជាតិ ឬក៏អ្នកអាចប្រើប្រាស់សំបកចេកដុសធ្មេញមុន រួចសឹមដុសធ្មេញដោយ ច្រាស់តាមក្រោយក៏បាន។ ជាមួយគ្នានេះដែរ អ្នកគួរប្រើសំបកចេកទុំពីព្រោះវាផ្ទុក ទៅដោយសារជាតិប៉ូតាស្យូម ច្រើនខ្លាំងជាងចេកចាស់។...