ព័ត៌មានអន្តរជាតិ
មេទាហានស៊ីឈ្នួល Wagner ទាមទារគ្រាប់រំសេវបន្ថែមទៀតពីលោក ពូទីន សម្រាប់សមរភូមិទីក្រុង Bakhmut
គៀវ៖ ប្រធានក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner បានឲ្យដឹងថា កងកម្លាំងរបស់លោក នៅជិតកណ្តាលនៃទីក្រុងជម្លោះជួរមុខ Bakhmut ដោយទាមទារគ្រាប់រំសេវបន្ថែមទៀតពីប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន។ នៅក្នុងវីដេអូដែលបានបង្ហោះនៅលើកម្មវិធីផ្ញើសារ Telegram កាលពីថ្ងៃសៅរ៍ លោក Yevgeny Prigozhin ត្រូវបានគេឃើញឈរនៅលើដំបូលនៃអគារខ្ពស់មួយនៅក្នុងអ្វីដែលលោកអះអាងថាជាទីក្រុង Bakhmut ។ លោក Prigozhin បានឲ្យដឹងនៅក្នុងវីដេអូដោយចង្អុលទៅអគារមួយនៅពីចម្ងាយថា...