កីឡា
ម្ចាស់មេដាយមាសពិភពលោក វ៉ូវីណាម ពៅ សុខា រំពឹងយកមេដាយជូនជាតិនៅស៊ីហ្គេមឆ្នាំនេះ
ម្ចាស់មេដាយមាសពិភពលោក វ៉ូវីណាម ឆ្នាំ២០១៩ កីឡាការិនី ពៅ សុខា រំពឹងយកបានមេដាយណាមួយនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅវៀតណាម ជួនកម្ពុជា ។ កីឡាការិនីខាងលើបាននិយាយថា «សម្រាប់មេដាយខ្ញុំសង្ឃឹមបង គ្រាន់តែកម្រិតមេដាយណាខ្ញុំមិនហ៊ាននិយាយដែរបង។ សំរាប់ចំនុចខ្វះខាត ខ្ញុំគិតថាយេីងមិនសូវជាមានបញ្ហា ឬប៉ះពាល់ខ្លាំងនោះទេ ព្រោះក្រុមកម្ពុជាយេីងមានលោកគ្រូបរទេសនៅបង្ហាត់ផ្ទាល់ គឺអាចនិយាយថា នាងខ្ញុំមានការបារម្ភខ្លាំងទៅលេីផ្នែកស្មារតីនៅពេលឡេីងទីលានប្រកួតឯនោះវិញ ព្រោះដោយសារតែយេីងខកខានចូលរួមក្នុងការប្រកួត ២ឆ្នាំជាងហេីយ។ ការខកខានចូលរួមនេះ ដោយសារតែបញ្ហាជំងឺកូវីដ-១៩...