ព័ត៌មានអន្តរជាតិ
ស៊ែប៊ី ដាក់បម្រាមនាំចេញអាវុធ ក្នុងរយៈពេលកំណត់មួយ
បរទេស៖ ឧស្សាហកម្មផលិតអាវុធសម្រាប់វិស័យការពារជាតិ នៃប្រទេសស៊ែប៊ី បានប្រកាសហើយថា នឹងមិនធ្វើការនាំចេញអាវុធឡើយក្នុងរយៈពេល៣០ថ្ងៃខាងមុខដោយផ្តោតតែទៅតំរូវការ ក្នុងស្រុកប៉ុណ្ណោះ។ យោងតាមការចេញផ្សាយរបស់ RT លោករដ្ឋមន្ត្រីការពារជាតិ Milos Vucevic បានបញ្ជាក់ទៀតថា៖ ការវាយតម្លៃរបស់យើងនៅពេលនេះគឺផ្តោតសំខាន់ តែទៅលើការធ្វើពាណិជ្ជកម្មឲ្យក្លាយទៅជាអាទិភាព លើសការងារសម្រាប់សន្តិសុខមាតុភូមិទេ ដូច្នេះអ្វីដែលឧស្សាហកម្មការពារជាតិរបស់យើង កំពុងបង្កើតត្រូវតែជាចម្បងចំពោះយោធាស៊ែប៊ី ស្របតាមតម្រូវការក្នុងស្រុក។ លោក Vucevic បានបន្តទៀតថា គណៈរដ្ឋមន្ត្រីបានអនុម័ត...