សុខភាព និង ផ្លូវភេទ
មានដឹងទេថា ការឈប់ញ៉ាំស្ករវាល្អដូចម្តេចខ្លះ?
តើមាននរណាទៅដែលថា មិនចូលចិត្តស្ករ សូម្បីតែក្នុងការនិយាយស្តី ក៏គេត្រូវការពាក្យផ្អែមល្ហែមដែរ។ ក៏ប៉ុន្តែជាតិផ្អែមមិនមែនមានតែនៅក្នុងស្ករឯណា ផ្លែឈើនិងបន្លែបង្កា ក៏មានជាតិផ្អែមដែរ ហើយវាមិនធ្វើឱ្យកើតជំងឺផង។ តទៅនេះគឺជាអត្ថប្រយោជន៍មួយចំនួននៃការឈប់ញ៉ាំស្ករ។ ១- ទម្ងន់របស់រាងកាយនៅស្ថេរគេប្រើស្ករនៅក្នុងការធ្វើចំណីអាហារមួយចំនួន ដើម្បីឱ្យវាមានរសជាតិឆ្ងាញ់ហើយញ៉ាំបានច្រើន ដែលជាហេតុធ្វើឱ្យឡើងធាត់។កាលណាអ្នកកាត់បន្ថយស្ករនៅក្នុងចំណីអាហារ ទម្ងន់របស់អ្នកនឹងនៅស្ថេរ មិនឡើងធាត់ឬចុះស្គមទេ។ វាអាចជាការពិបាកនៅក្នុងពេលមុនដំបូង ក៏ប៉ុន្តែវាមិនជាអ្វីទេដល់យូរៗទៅ។ ២- វានឹងធ្វើឱ្យអ្នកឈប់ចង់ញ៉ាំស្ករតទៅទៀតសូមបញ្ជាក់ថា យើងមិនមែនឈប់ញ៉ាំផ្អែមទាំងស្រុងទេ តែឈប់ញ៉ាំស្ករដែលគេចម្រាញ់ចេញពីរុក្ខជាតិមក(ស្ករស ស្ករត្នោត...