បច្ចេកវិទ្យា
អង់គ្លេសគាំទ្រ ផែនការអាមេរិក សម្រាប់ស្ថានីយរ៉ាដា អវកាស
បរទេស៖ផែនការកងកម្លាំងអវកាសអាមេរិកមួយ ក្នុងការដាក់ប្រព័ន្ធមួយនៅអង់គ្លេស ដើម្បីឃ្លាំពិនិត្យមើលយានអវកាសស្ថិតនៅចម្ងាយដល់ទៅ២២.៤០០ម៉ាយពីផែនដី បានទទួលការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អគ្គមេបញ្ជាការនៃកងកម្លាងជើងអាកាសអង់គ្លេស។ លោកអគ្គមេបញ្ជាការកងទ័ពអាកាសអង់គ្លេស Marshal Sir Michael Wigston ដែលកំពុងស្ថិតនៅទីក្រុងវ៉ាស៊ីនតោនដើម្បីពិនិត្យមើលផែនការនោះ បាននិយាយថា ប្រទេសអង់គ្លេសមានការចាប់អារម្មណ៍ជាខ្លាំង ក្នុងការទទួលឲ្យដាក់ឧបករណ៍សមត្ថភាពរ៉ាដាអវកាសដ៏ទំនើបនេះ ស្ថិតក្រោមការអភិវឌ្ឍដោយមជ្ឈមណ្ឌលអវកាសនិងប្រព័ន្ធមីស៊ីលរបស់កងកម្លាំងអវកាសសហរដ្ឋអាមេរិក។ គួរបញ្ជាក់ថា ផែនការនោះត្រូវបានប្រកាសនៅក្នុងខែឧសភាថា កងកម្លាំងអវកាសសហរដ្ឋអាមេរិក នឹងស្វះស្វែងធ្វើការស្នើសំណើមួយ ដើម្បីអភិវឌ្ឍគំរូនៃប្រព័ន្ធចាប់សញ្ញារ៉ាដាអវកាសក្នុងចម្ងាយដ៏ឆ្ងាយ ដែលអាចពិនិត្យមើលផ្កាយរណបនិងកម្ទេចក្នុងលំហ ដែលស្ថិតនៅក្នុងកន្លងភូមិសាស្តនានា។ លោកវរសេនីយ៍ទោនៃកងក្លាំងអវកាសសហរដ្ឋអាមេរិក...