ព័ត៌មានអន្តរជាតិ
តើទុនបម្រុងអន្តរជាតិ មានសារៈសំខាន់ បែបណាសម្រាប់ ស្ថិរភាពសេដ្ឋកិច្ច របស់ប្រទេសមួយ?
អន្តរជាតិៈ “ទុនបម្រុងអន្តរជាតិ” (Foreign-exchange reserves ឬ Forex reserves)មានសារៈសំខាន់ដូចម្តេចសំរាប់សេដ្ឋកិច្ចរបស់ប្រទេសណាមួយ? តើ់អ្វីជាទុនបំរ៉ុងអន្តរជាតិ វាមានសារៈសំខាន់ដូចម្តេចដើម្បីរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច?។ ទុនបម្រុងអន្តរជាតិនៃប្រទេសមួយ សំដៅលើទ្រព្យសម្បត្តិ ដែលមានទទួលស្គាល់ជាអន្តរជាតិ ដែលប្រទេសមួយមាន និងត្រូវបានគ្រប់គ្រងដោយអាជ្ញាធររូបិយវត្ថុរបស់ប្រទេសនោះ។ ទុនបម្រុងអន្តរជាតិអាចមានទម្រង់ជាមាស និងរូបិយប័ណ្ណនានាដែលមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទទួលស្គាល់ជាអន្តរជាតិ ដូចជា ប្រាក់ដុលា្លរអាមេរិក ប្រាក់អឺរ៉ូ ប្រាក់ផោនអង់គ្លេស ប្រាក់យេនរបស់ជប៉ុន...