សុខភាព និង ផ្លូវភេទ
សូមអ្នកកុំឲ្យកូន ពាក់ស្បែកជើង ដែលចេញភ្លើងឲ្យសោះ!
មានអ្នកម្តាយមួយចំនួននៅពេលដែលកូន ទើបនឹងចេះដើរតែងតែទិញស្បែកជើងដែលពេល ដើរចេញពន្លឺ ឬសម្លេងជានិច្ច ដើម្បីទាក់ទាញឲ្យកូនដើរច្រើន ប៉ុន្តែតើអ្នកដឹងទេថាស្បែកជើងប្រភេទនេះ គឺមិនគួរឲ្យកូនពាក់ឡើយ។ ហេតុអ្វីបានជាមិនអាចនោះ? ប៉ះពាល់ដល់ត្រចៀកកូននៅពេលដែលកូនពាក់ស្បែកជើងប្រភេទនេះដើរយូរ វានឹងអាចប៉ះពាល់ដល់ការស្តាប់របស់កូនយ៉ាងងាយ ដោយសារតែសម្លេងដែលចេញពីស្បែកជើងគឺលឺជាងសម្លេងរបស់អ្នកដែលនៅជុំវិញខ្លួន ហើយទោះជាអ្នកឃ្លាតចម្ងាយ២០ម៉ែត្រក៏អាចលឺដែរ ដូចនេះអ្នកមិនគួរឲ្យកូនពាក់ឡើយ ប្រសិនជាអ្នកចង់ឲ្យត្រចៀកគេលូតលាស់ល្អ។ប៉ះពាល់ដល់ភ្នែកនៅពេលដែលកូនពាក់ស្បែកជើងដែលមានចេញពន្លឺពេលដែលគេដើរ វានឹងអាចប៉ះពាល់ដល់ភ្នែកកូនបាន ដោយសារតែគេតែងតែសម្លឹងមើលពន្លឺដែលចេញពីស្បែកជើងនោះ យូរទៅវាអាចធ្វើឲ្យភ្នែកកូនលូតលាស់មិនបានល្អ ថែមទាំងអាចធ្វើឲ្យកូនមានអារម្មណ៍នឿយហត់ទៀតផង។ប៉ះពាល់ដល់ខួរក្បាលសម្លេង និងពន្លឺនៃស្បែកជើងគេតែងតែដាក់នៅក្រោមកែងជើងក្រោយ ជាហេតុដែលធ្វើឲ្យកូនអាចនឹងចាប់ផ្តើមដើរដោយប្រើជើងក្រោយមុន ដែលអាចប៉ះពាល់ដល់ដំណើររបស់គេ ថែមទាំងអាចប៉ះពាល់ដល់ការលូតលាស់ខួរក្បាលរបស់កូនទៀតផង។ប៉ះពាល់ឆ្អឹងខ្នងនៅពេលដែលកូនប្រើស្បែកជើងប្រភេទនេះដើរ...