បច្ចេកវិទ្យា
ក្រុមហ៊ុនបច្ចេកវិទ្យា បង្កើតស្បែកជើងអាចធ្វើឲ្យ អ្នកដើរល្បឿនដូចរត់
ក្រុមហ៊ុន Robotics អះអាងថា ខ្លួនបានបង្កើតស្បែកជើងលឿនបំផុតរបស់ពិភពលោកដែលអាចឲ្យអ្នកដើរបានលឿនជាង៣ដងធ្វើឲ្យអ្នកពាក់មានសកម្មភាពដូចរត់ និងប្រៀបដូចជិះស្គីលើទឹកកកនាពេលអនាគតយោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។ ស្បែកជើងនេះត្រូវគេស្គាល់ថា ជា Moonwalkers ពួកវាមើលទៅដូចជាជិះស្គីលើទឹកកកនាពេលអនាគត ប៉ុន្តែមិនតម្រូវឲ្យអ្នកពាក់មានតុល្យភាពលើសពីការដើរធម្មតា។ នៅពេលពួកវាជាប់នឹងជើងរបស់អ្នក ម៉ូទ័រអេឡិចត្រិចតូចៗផ្តល់ថាមពលដល់កង់៨ដោយជំរុញអ្នកទៅមុខក្នុងល្បឿនរហូតដល់ ១១គីឡូម៉ែត្រក្នុងមួយម៉ោង។ បង្កើតឡើងដោយ Shift Robotics គំនិតនេះបានកើតឡើងចំពោះស្ថាបនិក Xunjie Zhang កាលពី ៥ ឆ្នាំមុន...