សិល្បៈ និង កម្សាន្ត
ដើម ”ស្ពង់” រុក្ខជាតិចូលចិត្តដុះលើថ្មប្រាសាទ មានអាយុអាចរស់ដល់ ២៥០ឆ្នាំ ទៅ៣០០ឆ្នាំ
បើសិនជាអ្នកទៅទស្សនាប្រាសាទបុរាណខ្មែរនៅតំបន់អង្គរ ពិសេសប្រាសាទតាព្រហ្ម ប្រាសាទព្រះខ័ន ប្រាសាទតាសោម និងប្រាសាទមួយចំនួនទៀត អ្នកប្រាកដជាឃើញដើមឈើមួយប្រភេទមានរាងរលោង និងសម្បុរស ដែលអ្នកស្រុកហៅថា ដើមស្ពុង។ ដើមស្ពង់”មានឈ្មោះវិទ្យាសាស្រ្តថា Tetrameles Nudiflora ហើយដើមឈើប្រភេទនេះជាប្រភេទដើមឈើ ដែលឆាប់ធំ ហើយក៏ឆាប់ស្លាប់ទៅវិញដែរ។ ដើមនេះអាចរស់នៅបានប្រហែលជា២៥០ឆ្នាំទៅ ៣០០ឆ្នាំ ហើយបើធៀបទៅនឹងដើម ឈើផ្សេងៗនៅក្នុង តំបន់អង្គរគឺវាមានអាយុខ្លីមែនទែន ហើយឈើប្រភេទនេះយើងមិនអាចយកវាមកធ្វើជាគ្រឿងសង្ហារឹម ឬរបស់របរមានតំលៃបានឡើយ...