បច្ចេកវិទ្យា
អ្នកវិទ្យាសាស្ត្រ៖ ប្រហោងក្នុងស្រទាប់អូហ្សូន វិវត្តធំជាងធម្មតា នៅឆ្នាំនេះ និងបច្ចុប្បន្នធំ ជាងអង់តាក់ទិក
អាមេរិក៖ សហភាពអឺរ៉ុបបាននិយាយថា ហោងនៅក្នុងស្រទាប់អូហ្សូន ការពាររបស់ផែនដី ដែលលេចឡើង នៅអឌ្ឍគោលខាងត្បូងមានទំហំធំជាងធម្មតា ហើយបច្ចុប្បន្នធំជាងអង់តាក់ទិក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ប្រហោងដើរតួជាខែលស្រទាប់អូហ្សូន ស្រូបយកកាំរស្មីយូវីពីព្រះអាទិត្យ។ អវត្តមានរបស់វាមានន័យថា វិទ្យុសកម្មថាមពលខ្ពស់ កាន់តែច្រើនទៅដល់ផែនដី ដែលវាអាចបង្កអន្តរាយ ដល់កោសិការស់។ ស្រទាប់អូហ្សូនត្រូវបានទ្រុឌទ្រោម ដោយសារប្រតិកម្មគីមី ដែលជំរុញដោយថាមពលព្រះអាទិត្យ ពាក់ព័ន្ធនឹងផលិតផលគីមី របស់មនុស្សផលិត នៅក្នុងបរិយាកាស។...