គួរឲ្យរំភើបជំនួសបងប្រុសម្នាក់ រស់នៅក្រុងតាខ្មៅដៃមានសំណាងខ្លាំង គាស់ឈ្នះរង្វាន់ធំ២ម៉ឺនដុល្លារ ពីស្រាបៀរ កម្ពុជា ជួយគាត់ធ្វើផ្ទះថ្មីឲ្យស្អាត និងបំពេញបំណងប្រាថ្នាក្នុងជីវិតជាច្រើនទៀត ជាមួយលុយច្រើនសន្ធឹកសន្ធាប់បែបនេះ។ បងប្រុសម្នាក់នេះ ឈ្មោះ ឈៀង ដារ័ត្ត អាយុ ៣០ ឆ្នាំ មានទីលំនៅ ស្ថិតក្នុងភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅខេត្តកណ្តាល មានសំណាងក្លាយជាបុរសកំពូលសំណាងទី៥ក្នុងខែវិច្ឆិកានេះឈ្នះរង្វាន់ធំ២ម៉ឺនដុល្លារពីស្រាបៀរ កម្ពុជា។ កាលពីសប្តាហ៍មុននេះ បងប្រុស ឈៀង ដារ័ត្ត ដែលមានមុខរបរជាកម្មកររោងចក្រ បានទិញស្រាបៀរ កម្ពុជាអស់ ២ កេសកន្លះយកមកពិសាជុំគ្នាជាមួយបងប្អូន តែសំណាងខ្លាំង ជួបលាភធំប្តូរវាសនាខ្លួនមួយរំពេច។ បងប្រុស ឈៀង ដារ័ត្ត និយាយដោយក្តីរំភើបក្តុកក្តួល ក្នុងចិត្តថា៖ «ខ្ញុំទិញស្រាបៀរ កម្ពុជា អស់ ២ កេសកន្លះ ផឹកជុំគ្នាជាមួយបងប្អូន ៥ នាក់។ ពេលហូបដល់កន្លះកេសចុងក្រោយ ខ្ញុំក៏គាស់ត្រូវរង្វាន់២ម៉ឺនដុល្លារ។ ខ្ញុំអរឡើងចង់ហោះបងអើយ ជីវភាពកំពុងខ្វះខាត លុយច្រើនដល់ម្លឹងខ្ញុំអាចធ្វើផ្ទះថ្មីឲ្យស្អាត និងបំពេញបំណងប្រាថ្នាច្រើនណាស់ ខ្ញុំអរគុណស្រាបៀរ កម្ពុជាខ្លាំងណាស់ផ្តល់រង្វាន់ពិតៗ»។ នេះបានគេហៅថា វាសនាមនុស្សពិតជាមើលមិនឃើញ មែនបងប្អូន! តើនរណាជាអ្នកមានសំណាង បន្ទាប់ព្រោះរង្វាន់ធំ២ម៉ឺនដុល្លារមាន៥រង្វាន់ជារៀងរាល់ខែ?
មិនបង្អង់យូរនោះឡើង បន្ទាប់ពីអតិថិជនគាស់ត្រូវរង្វាន់ធំ២ម៉ឺនដុល្លារ ពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជា ក្រុមហ៊ុន ខ្មែរ ប៊ែវើរើជីស កាលពីពេលថ្មីៗនេះ បានរៀបចំពិធីប្រគល់រង្វាន់ ជូនដល់បុរសកំពូលសំណាង ដំបូងគេបង្អស់ឈ្មោះ ថុន បូរី ដោយកម្មវិធីត្រូវបានធ្វើឡើង នៅឯតំបន់ក្បែរផ្សារឃុំវិហារសួគ៌ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាមួយនឹងវត្តមាន ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ជាច្រើន ចូលរួមអបអរសាទរ។ ក្រោយពីរៀបចំពិធីប្រគល់រង្វាន់ ក្រុមហ៊ុនក៏បានធ្វើការផ្ទេរទឹកប្រាក់ចំនួន២ម៉ឺនដុល្លារ...
មិនទាន់បានប៉ុន្មានថ្ងៃផង ក្រោយពីរកឃើញអ្នកឈ្នះរង្វាន់ធំទី១ ទឹកប្រាក់២ម៉ឺនដុល្លារ ពីស្រាបៀរ កម្ពុជា ក៏ស្រាប់តែបានរកឃើញ បុរសកំពូលសំណាងម្នាក់ទៀត ដែលគាស់ត្រូវរង្វាន់២ម៉ឺនដុល្លារ។ អ៊ុំប្រុសកំពូលសំណាងនេះ មានឈ្មោះ ជ្រះ ឆាត រស់នៅខេត្តបន្ទាយមានជ័យ បានគាស់ឈ្នះរង្វាន់ធំ២ម៉ឺនដុល្លារ ពីស្រាបៀរ កម្ពុជា។ ភ្លាមៗនោះ គាត់ត្រែកអរជាខ្លាំង រហូតទប់ចិត្តមិនបាន ក៏យំតែម្តង ព្រោះមិននឹកស្មានថា លាភធំបែបនេះ...
ពិតជាសំណាងខ្លាំងបំផុតនឹកស្មានមិនដល់ សម្រាប់បុរសម្នាក់ រស់នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលដែលបានក្លាយជាអតិថិជនដំបូង ក្នុងខែវិច្ឆិកា ដែលឈ្នះរង្វាន់ធំ ២០០០០ដុល្លារ ពីស្រាបៀរ កម្ពុជា ស្របពេលដែលគាត់កំពុងមានជីវភាពខ្វះខាត។ បុរសម្នាក់ដែលមានសំណាងនេះ មានឈ្មោះ ថុន បូរី បានទិញស្រាបៀរ កម្ពុជា ពីផ្ទះអ្នកជិតខាង យកទៅពិសាជុំគ្នាជាមួយបងប្អូន ក៏ស្រាប់តែគាស់ត្រូវរង្វាន់ធំ ២០០០០ដុល្លារភ្លាមៗ តែម្តងនៅថ្ងៃចន្ទទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ លោកថុន បូរី និយាយថា៖ «ដំបូងខ្ញុំទិញស្រាបៀរ កម្ពុជា ៦កំប៉ុងមកផឹកជុំគ្នាជាមួយបងប្អូន រួចក៏ត្រូវរង្វាន់៦ កំប៉ុងទៀត បូកជាមួយរង្វាន់ដែលខ្ញុំសល់ក្នុងផ្ទះ១កំប៉ុងទៀត ខ្ញុំក៏យកទៅដូបន្ថែមក៏ស្រាប់តែគាស់ត្រូវរង្វាន់២០០០០ ដុល្លារពីកំប៉ុងទី៧»។ គាត់បន្ថែមទៀតថា៖ «ឈ្នះរង្វាន់នេះខ្ញុំនឹងយកទៅផ្គត់ផ្គង់គ្រួសារព្រោះកំពុងមានជីវភាព ខ្វះខាតស្រាប់ផង។ ខ្ញុំសប្បាយចិត្តខ្លាំងបំផុតពីព្រោះខ្ញុំពិសាស្រាបៀរ កម្ពុជា យូរមកហើយ ធ្លាប់ត្រូវរង្វាន់ ៥ម៉ឺនរៀល រង្វាន់១កំប៉ុង ២ កំប៉ុងតែប៉ុណ្ណោះ មិនដែលឃើញលេខសូន្យច្រើនបែបនេះទេ ឡើងផ្អើលពេញភូមិ ហើយបងប្អូននាំគ្នា បង្ហោះពេញហ្វ៊េសប៊ុក»។ បុរសរូបនេះ គឺជាអតិថិជនដំបូងបំផុត ដែលឈ្នះរង្វាន់ ២០០០០ដុល្លារ ពីស្រាបៀរ កម្ពុជានៅក្នុងខែវិច្ឆិកានេះ។ គាស់ស្រាបៀរ កម្ពុជាភ្លាម លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់២០០០០ដុល្លារចំនួន ៥ រង្វាន់ជារៀងរាល់ខែ ឈ្នះម៉ូតូ HONDA CLICK ស៊េរីថ្មីចំនួន២០២៣ គ្រឿង ឈ្នះរង្វាន់សាច់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ និងរង្វាន់ស្រាបៀរ កម្ពុជាច្រើនលានកំប៉ុងថែមទៀត។ ស្រាបៀរ កម្ពុជា កាន់តែគាស់ កាន់តែឈ្នះ! ពិសាដោយការទទួលខុសត្រូវ។
តំណាងចែកចាយធំៗចំនួន១៧ នៅខេត្តបាត់ដំបងកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈដ៏ធំនៅកម្ពុជា ខ្មែរ ប៊ែវើរីជីស ស្ថិតក្នុងតំបន់ជើងឯកនៃខណ្ឌដង្កោ ដើម្បីស្វែងយល់អំពីបច្ចេកវិទ្យាចុងក្រោយ នៃការផលិតស្រាបៀរ និងភេសជ្ជៈរបស់ក្រុមហ៊ុន។ លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្មនៃក្រុមហ៊ុន ជីប ម៉ុង បានផ្តល់កិត្តិយអញ្ជើញដឹកនាំ គណៈគ្រប់គ្រងនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទទួលតំណាងចែកចាយដោយផ្ទាល់ និងបានថ្លែងមតិស្វាគមន៍យ៉ាងកក់ក្តៅ ក៏ដូចជាបានធ្វើបទបង្ហាញអំពើសង្វាក់ផលិតកម្មផ្ទាល់។ លោកឧកញ៉ា លាង ពៅ បានមានប្រសាសន៍ថា៖ «ខ្មែរ ប៊ែវើរីជីស មានសេចក្តីសោមន្សរីករាយជាខ្លាំង ដែលម្ចាស់តំណាងចែកចាយធំៗបានអញ្ជើញមកទស្សនារោងចក្រផ្ទាល់។ នេះបញ្ជាក់អំពីចំណាប់អារម្មណ៍ខ្ពស់ ក្នុងការស្វែងយល់បន្ថែមអំពីផលិតផលរបស់ក្រុមហ៊ុនឈានដល់កិច្ចសហការជាមួយគ្នា...
ដើម្បីថ្លែងអំណរគុណ ដល់អតិថិជនរបស់ខ្លួន ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ បានប្រកាសផ្តល់រង្វាន់ជាសាច់ប្រាក់សុទ្ធចំនួន ២០០០០ដុល្លារ ចែកជារៀងរាល់ខែជូនដល់អតិថិជន ដែលមានសំណាងគាស់ត្រូវរង្វាន់ ពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជា។ អតិថិជននៅទូទាំងប្រទេស នឹងមានឱកាសឈ្នះប្រាក់សុទ្ធ ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ដោយគ្រាន់តែស្វែងរកពាក្យ «$20,000» ដែលមាននៅក្រោមក្រវិលកំប៉ុង របស់ស្រាបៀរ កម្ពុជាចាប់ពីខែតុលាតទៅ។...
ចាប់ពីថ្ងៃនេះតទៅ អតិថិជនរបស់ស្រាបៀរ កម្ពុជាទាំងអស់នឹងមានឱកាសឈ្នះប្រាក់សុទ្ធ ២០ លានរៀល និង១០ លានរៀលដោយគ្រាន់តែជាវស្រាបៀរ កម្ពុជាទាំង៣ប្រភេទចាប់ពី២៥កេសឡើងទៅសម្រាប់ទទួលភ្ញៀវក្នុងកម្មវិធីជួបជុំ ឬពិធីមង្គលផ្សេងៗ។ ក្នុងនោះ រាល់ការជាវស្រាបៀរ កម្ពុជា កំប៉ុងគ្មានរង្វាន់ ឬស្រាបៀរ កម្ពុជា ដប ឬស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វចាប់ពី ២៥ កេសឡើងទៅអតិថិជនទាំងអស់នឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាងឈ្នះរង្វាន់ប្រាក់សុទ្ធ ២០ លានរៀលចំនួន ១០០ រង្វាន់ និង១០ លានរៀលចំនួន ២០០ រង្វាន់ក្នុងកម្មវិធីចាប់ឆ្នោតដែលនឹងត្រូវធ្វើឡើងចំនួន ៣ លើកផ្សេងគ្នា។ កម្មវិធីប្រម៉ូសិននេះចាប់ផ្តើមពីថ្ងៃទី០១...
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី០៦ ខែសីហា បានរៀបចំពិធីប្រគល់រង្វាន់ប្រាក់លាន ជូនដល់គូស្វាមីភរិយាថ្មីចំនួន៨៨គូ ដែលមានសំណាងបានឈ្នះរង្វាន់ ពីការចាប់សន្លឹកឆ្នោតផ្សងសំណាង ហើយក្រុមហ៊ុនគ្រោងនឹងធ្វើការ ប្រគល់រង្វាន់ជាបន្តបន្ទាប់ រហូតគ្រប់ចំនួន៣០០រង្វាន់ ស្មើនឹង៣០០គូ តាមផែនការសម្រាប់ឆ្នាំ២០២២។ គូស្វាមីភរិយាថ្មី ចំនួន៨៨គូខាងលើ មានសំណាងឈ្នះប្រាក់ ២០ លានរៀល និង១០លានរៀលពិតៗ ដោយគ្រាន់តែជាវស្រាបៀរ កម្ពុជាដើម្បីទទួលភ្ញៀវក្នុងថ្ងៃមង្គលការ...
ពិតជាគួរឲ្យរំភើបជំនួសគូស្វាមីភរិយា ដែលទើបរៀបការហើយថ្មោងថ្មី រហូតដល់ទៅ១០៩គូឯណោះ ដែលមានសំណាងខ្លាំងបំផុត ឈ្នះប្រាក់សុទ្ធចំនួន ២០ លានរៀល និង១០លានរៀលពីស្រាបៀរ កម្ពុជាដែលរស់នៅ តាមបណ្តាខេត្តជាច្រើន ពាសពេញប្រទេសកម្ពុជាតែម្តង។ គូស្វាមីភរិយាថ្មោងថ្មីទាំងនោះ អញ្ជើញមកពីខេត្តបន្ទាយមានជ័យ សៀមរាប ព្រៃវែង ព្រះសីហនុ កំពង់ឆ្នាំង ស្វាយរៀង កំពង់ធំ កំពត ត្បូងឃ្មុំ ក្រចេះ...
«ដើម្បីអ្នកមានស្នាដៃ» នឹងក្លាយជាពាក្យថ្មី សម្រាប់សម្គាល់ផលិតផលស្រាបៀរ កម្ពុជា ដែលសំដៅដល់ការអបអរសាទរ គាំទ្រ និងឲ្យតម្លៃរាល់ស្នាដៃទាំងឡាយណា ដែលបុគ្គលគ្រប់រូបសម្រេចបាន នេះគឺជាអត្ថន័យដែលមានបង្ហាញ នៅក្នុងស្ពតពាណិជ្ជកម្ម ថ្មីរបស់ស្រាបៀរ កម្ពុជាចេញផ្សាយកាលពីថ្ងៃទី១៥ ខែកក្កដា។ នៅពីក្រោយភាពជោគជ័យរបស់យើងគ្រប់គ្នា តែងមានឧបសគ្គជាច្រើនរាប់មិនអស់ ក៏ប៉ុន្តែអ្នកត្រូវតែកំណត់គោលដៅឱ្យបានច្បាស់ តាំងចិត្តឱ្យបានខ្ពស់ និងត្រៀមខ្លួនជាស្រេច. ក្នុងការបញ្ចេញកម្លាំងឆ្ពោះទៅមុខជានិច្ច ដើម្បីបង្កើតស្នាដៃថ្មីសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ទោះបីស្នាដៃនោះធំឬតូចក្តី ឬស្នាដៃនោះត្រូវបានបង្កើតឡើង ដោយនរណាក៏ដោយ មិនថាបុគ្គលនោះជាតារាចម្រៀងល្បី កីឡាករឆ្នើម ធុរកិច្ចជនជោគជ័យ ឬបុគ្គលសាមញ្ញធម្មតានោះទេ ស្រាបៀរ កម្ពុជានឹងនៅក្បែរចាំអបអរសាទររាល់ភាពក្លាហាន និងសមិទ្ធផលដែលពួកគាត់ សម្រេចបានគ្រប់ពេលវេលា។ នេះគឺដោយសារបុគ្គលគ្រប់រូប សុទ្ធតែមានសមត្ថភាព ក្នុងការបង្កើតស្នាដៃថ្មី ហើយជាស្នាដៃដែលមានគុណភាពខ្ពស់ផ្តល់នូវមោទកភាពជូនខ្លួនឯង គ្រួសារ និងសង្គមជាតិ ហើយស្រាបៀរ កម្ពុជានឹងនៅក្បែរដើរតួជាអ្នកជំរុញបុគ្គលគ្រប់រូបឱ្យខិតខំតស៊ូ និងចូលរួមអបអរសាទរពួកគាត់ នៅពេលដែលពួកគាត់ធ្វើបានសម្រេច។ ស្រាបៀរ កម្ពុជាក៏បានក្លាយជាគំរូបង្ហាញថា គ្រប់គ្នាគឺមានសមត្ថភាពគ្រប់គ្រាន់ និងពេញលេញក្នុងការបង្កើតស្នាដៃថ្មី។ ជាក់ស្តែង ស្រាបៀរ កម្ពុជា ផ្ទាល់គឺត្រូវបានបង្កើតឡើង ដោយដៃកូនខ្មែរ ហើយផលិតឡើងជាមួយនឹងគុណភាពកម្រិតពិភពលោក និងមានការគាំទ្រខ្លាំងនៅក្នុងទីផ្សារ។ ចូលរួមបង្កើតស្នាដៃរួមគ្នា និងអបអរសាទរជាមួយស្រាបៀរ កម្ពុជាទាំងអស់គ្នា។ ស្រាបៀរ កម្ពុជា ដើម្បីអ្នកមានស្នាដៃពិសាដោយការទទួលខុសត្រូវ៕