ប្រកួតវគ្គ១៦ក្រុមចុងក្រោយយប់មិញនេះរវាងក្រុមអង់គ្លេស រហ័សតោ៣អង់គ្លេសបានធ្វើឲ្យអ្នកគាំទ្រធ្វើស្លុតចិត្តយ៉ាងខ្លាំងដោយសារតែមិនអាចធ្វើអ្វីស្លូវ៉ាគីបានពេញ៩០នាទី។ មិនត្រឹមតែប៉ុណ្ណោះស្លូវ៉ាគីថែមទាំងអាចនាំមុខមុននៅនាទីទី២៥ រហូតមកថែមទៀត។អ្នកគាំទ្រស្ទើរតែ ជឿទៅហើយថាអង់គ្លេសនឹងធ្លាក់នឹងវគ្គនេះក្រោម ថ្វៃដៃស្លូវ៉ាគី១ទល់នឹង០ ប៉ុន្តែអ្វីៗប្រែប្រួលខ្លាំងមកវិញនៅក្រោយនាទីទី៩០។ ២គ្រាប់អង់គ្លេសរកបានត្រឹមតែ៤នាទីនៅម៉ោង បន្ថែមមួយគ្រាប់ធ្វើបានដោយ Harry Kane នៅនាទីទី៩១និង១គ្រាប់ដ៏អស្ចារ្យ ដែលជាការស៊ុតបញ្ចូលទីដោយកីឡាករ Bellingham នៅនាទីទី៩០បូក៥ធ្វើឲ្យអង់គ្លេសអាចឡើងទៅវគ្គបន្ទាប់បាន។ បច្ចុប្បន្នគេរកឃើញក្រុម៤ ក្រុមហើយដែលនឹងត្រូវឡើងទៅវគ្គ៨ ក្រុមចុងក្រោយដែលក្នុងនោះអេស្បាញនិងត្រូវប៉ះអាល្លឺម៉ង់នៅថ្ងៃទី៥ ខែកក្កដា និងអង់គ្លេសនឹងត្រូវប៉ះស្វីសនៅថ្ងៃទី៦ ខែកក្កដា៕ ប្រែសម្រួល៖ស៊ុនលី
៤គ្រាប់របស់អេស្បាញយប់មិញនេះគឺគ្រប់គ្រាន់ បំផុតហើយដែលអាចបង្ហាញថាគេជាក្រុម ខ្លាំងក្នុងព្រឹត្តិការណ៍អឺរ៉ូឆ្នាំនេះដោយសារតែអាចស៊ុតបានទៅដល់៤គ្រាប់ ក្នុងវគ្គ១៦ក្រុមចុង ក្រោយទៅលើក្រុមជម្រើសជាតិហ្សកហ្ស៊ី។ គ្រាប់បាល់ដំបូងកើតឡើងតាំងពីនាទីទី៣៩ដោយកីឡាករ Rodri និងបន្ទាប់ចូលតង់ទី២ដោយកីឡាករ Ruiz នាទីទី៥១។គ្រាប់ទី៣កើតឡើងដោយកីឡាករ Williams នាទីទី៧៥និងចុងក្រោយដោយ Olmo នៅនាទីទី៨៣ខណ ៖ដែលហ្សកហ្ស៊ីតាមវិញបាន១គ្រាប់គត់នៅនាទីទី១៨។ លទ្ធផលនេះមានន័យថាអេស្បាញនឹងត្រូវឡើងទៅ ប្រកួតវគ្គ៨ក្រុមចុងក្រោយហើយតាមកាលវិភាគអេស្បាញនឹងត្រូវឡើងទៅជួបម្ចាស់ផ្ទះអាល្លឺម៉ង់តែម្តងនៅថ្ងៃទី៥ខែកក្កដា។ ក្នុងនោះដែរយប់មិញគេក៏អាចមើលឃើញមួយក្រុមទៀត ហើយដែលអាចឡើងទៅវគ្គបន្ទាប់បានដូចគ្នាគឺតោអង់គ្លេសដែលយកឈ្នះ ស្លូវ៉ាគីនិងត្រូវឡើងទៅប៉ះស្វីសនៅថ្ងៃទី៦ ខែកក្កដា បន្ទាប់គ្នាមួយថ្ងៃ៕ ប្រែសម្រួល៖ស៊ុនលី